សន្សើមធ្លាក់ និងផ្ទៃមេឃស្រឡះល្អរបស់ California បានជួយបង្កើតទិដ្ឋភាពដ៏ទាក់ទាញនៅពេល SpaceX បាញ់បង្ហោះផ្កាយរណបនៅពេលយប់។
ក្រុមហ៊ុនអាម៉េរិក SpaceX បានបាញ់បង្ហោះផ្កាយរណប Starlink ចំនួន 15 គ្រឿងរបស់ខ្លួន ឡើងទៅកាន់គន្លងគោចរ នៅក្នុងមួយយប់ ដើម្បីបង្កើនវិសាលភាពអ៊ីនធើណិត។ ការបាញ់បង្ហោះដែលប្រើប្រាស់រ៉ុក្កែត Falcon 9 ត្រូវបានធ្វើឡើងនៅវេលាម៉ោង 9:09 យប់ ថ្ងៃទី 19 កក្កដា ម៉ោងនៅ California (ថ្ងៃទី 20 នៅកម្ពុជា) ពីមូលដ្ឋានរបស់ SpaceX ក្នុងបន្ទាយទ័ពអវកាស Vandenberg។
នេះគឺជាការបាញ់បង្ហោះលើកទី 10 របស់រ៉ុក្កែត Falcon 9 និងជាលើកទី 48 ក្នុងឆ្នាំនេះរបស់ SpaceX។ ប្រហែល 9.5 នាទីបន្ទាប់ពីបានបាញ់បង្ហោះ កំណាត់ដំបូងរបស់រ៉ុក្កែត បានចុះចតលើស្រឡាងស្វ័យប្រវត្តគ្មានមនុស្សបើកបររបស់ SpaceX មានឈ្មោះថា Of Course I Still Love You ដែលរង់ចាំនៅលើមហាសមុទ្រប៉ាស៊ីហ្វិក។
ខាងក្រោមនេះគឺជាបណ្ដារូបថតដែលត្រូវបានក្រុមហ៊ុន SpaceX ចែករំលែកលើបណ្ដាញសង្គម បន្ទាប់ពីបានទទួលជោគជ័យក្នុងការបាញ់បង្ហោះខាងលើ៖