គ្រប់គ្នាសុទ្ធតែចង់ធ្វើកិច្ចការជាច្រើនក្នុងអំឡុងពេលតែមួយ តែគិតចុះគិតឡើងឃើញថា មិនមានពេលគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការទាំងនោះ។ ដំណោះស្រាយសម្រាប់បញ្ហានេះប្រាកដជាមាន នោះគឺ «រៀបផែនការ…»។
ការមិនបានរៀបផែនការសម្រាប់ការអនុវត្តគឺជាកំហុសដ៏ធំ ហើយការដាក់គោលដៅខ្ពស់ពេកក៏រឹតតែធ្វើឱ្យអ្នកច្របូកច្របល់ និងឆាប់អស់សង្ឃឹម។ ចុងក្រោយ មិនដឹងត្រូវចាប់ផ្ដើមដោយរបៀបណា។
ដើម្បីដោះស្រាយបញ្ហានេះ អ្នកអាចសាកល្បងបែងចែកគោលដៅនីមួយៗឱ្យដាច់ដោយឡែកពីគ្នា និងអនុវត្តទៅតាមកាលវេលាជាក់លាក់ និងទៀងទាត់។ ឧទាហរណ៍ថា អ្នកមានគោលដៅធំៗចំនួនបីដែលត្រូវតែធ្វើឱ្យបានរៀងរាល់សប្ដាហ៍ រួមមាន សម្រកទម្ងន់ រៀនជំនាញថ្មី និងអានសៀវភៅ។ ដូច្នេះអ្នកគួរកំណត់ថា ថ្ងៃចន្ទ ពុធ សុក្រ ត្រូវហាត់ប្រាណ ខណៈដែលថ្ងៃអង្គារ ព្រហស្បតិ៍ សៅរ៍រៀនជំនាញ និងចុងសប្ដាហ៍អានសៀវភៅ។
បន្ទាប់ពីចេញពីធ្វើការ អ្នកណាក៏អស់កម្លាំងខ្លាំង ដូច្នេះការរៀប និងអនុវត្តតាមផែនការ តាមកាលវិភាគឱ្យបានច្បាស់លាស់ និងម៉ឺងម៉ាត់ គឺជារឿងសំខាន់។ ធ្វើបានដូច្នេះ អ្នកប្រាកដជាសម្រេចបានគោលដៅដោយមិនមានការលំបាកខ្លាំង៕