ក្នុងខណៈតាំងគភ៌ មានអាហារច្រើនប្រភេទណាស់ដែលស្ត្រីមានគភ៌គួរទទួលទាន និងមិនគួរទទួលទាន ដូច្នេះទើបស្ត្រីមានគភ៌ត្រូវផ្ចិតផ្ចង់ក្នុងការជ្រើសរើសមុខម្ហូបអាហារល្អៗជាពិសេស ហើយមុខម្ហូបឱសថបុរាណដ៏ល្អមួយដែលស្ត្រីមានគភ៌ហាមខកខាននោះគឺ មើមខ្ញីហ្នឹងឯង។ ប្រហែលជានឹកឆ្ងល់ហើយមែនទេថា តើគុណប្រយោជន៍ និងគុណសម្បត្តិរបស់ខ្ញីចំពោះស្ត្រីមានគភ៌មានយ៉ាងណាខ្លះទៅ? កុំបង្អង់យូរ យើងនាំគ្នាមកមើលដូចតទៅ…។
គុណប្រយោជន៍របស់ខ្ញីចំពោះស្ត្រីមានគភ៌សម្រាប់គុណប្រយោជន៍ដែលស្ត្រីមានផ្ទៃពោះនឹងបានទទួលអំពីការទទួលទានខ្ញីនោះមានច្រើនណាស់ តែដែលមើលឃើញលទ្ធផលច្បាស់ៗបំផុតនោះមាន3ចំណុចដូចតទៅ ៈ
1-សម្រាលអាការចាញ់កូនដោយសារតែខ្ញីមានជាតិប្រេងក្រអូបរសាយដែលនឹងជួយធ្វើឱ្យកើតភាពធូរស្រាលក្នុងរាងកាយបានល្អនោះ ទើបអាចសម្រាលអាការក្អួតចង្អោរ វិលមុខដែលបណ្តាលមកពីការចាញ់កូន ហើយមើមខ្ញីថែមទាំងសម្បូរទៅដោយសារធាតុប្រឆាំងអនុមូលឥស្សរៈដែលនឹងកម្ចាត់មេរោគផ្សេងៗដែលចូលទៅក្នុងរាងកាយរបស់ស្ត្រីមានគភ៌បានយ៉ាងល្អទៀតផង។
2-ជួយបណ្ដេញខ្យល់ កែបញ្ហាឆ្អល់ពោះខ្ញីមានចំណែកក្នុងការបណ្ដេញខ្យល់ និងសម្រាលអាការចុកឆ្អល់ពោះរបស់ស្ត្រីមានគភ៌បានយ៉ាងមានប្រសិទ្ធភាព ល្អសម្រាប់ស្ត្រីមានគភ៌ដែលមានអាយុគភ៌ច្រើន(ជិតគ្រប់ខែ) ព្រោះអំឡុងពេលនោះ កូនដែលនៅក្នុងស្បូននឹងទៅច្រានផ្អឹបក្រពះរហូតធ្វើឱ្យកើតអាការចុកឆ្អល់ពោះឡើងជាញឹកញាប់។
3-ជំរុញការផលិតទឹកដោះការទទួលទានខ្ញីញឹកញាប់តាំងពីអំឡុងពេលតាំងគភ៌នឹងជួយជំរុញការផលិតទឹកដោះបានយ៉ាងល្អ ធ្វើឱ្យស្ត្រីមានទឹកដោះសម្រាប់ឱ្យកូនបៅច្រើនឡើង ដោយអាចទទួល-ទានក្នុងរូបបែបជាខ្ញីស្រស់ក្នុងការច្នៃជាម្ហូបអាហារ ឬទទួលទានក្នុងរូបបែបជាទឹកខ្ញីក៏បាន។ ក្រៅពីនេះ ក្រោយពេលប្រសូតហើយ ស្ត្រីក៏គួរតែនៅទទួលទានទឹកមើមខ្ញីជាបន្ត ដើម្បីឱ្យមានទឹកដោះយ៉ាងគ្រប់គ្រាន់ពេញមួយអំឡុងវ័យនៃការបៅទឹកដោះរបស់កូនតូច។
មុខម្ហូបណែនាំសម្រាប់ស្ត្រីមានគភ៌សម្រាប់ស្ត្រីមានគភ៌ដែលនៅមិនទាន់នឹកឃើញមុខម្ហូបដែលមានលាយផ្សំដោយខ្ញីនោះឡារ៉ែន សូមណែនាំមុខម្ហូបងាយៗអំពីខ្ញី ងាយស្រួលធ្វើ ហើយថែមទាំងឆ្ងាញ់ទៀតផង។ តើមានអ្វីខ្លះនោះ តោះ! នាំគ្នាតាមដានជាបន្ត…។
1-ញាំខ្ញី ត្រីប្លាធូ
ជាមុខម្ហូបងាយៗដែលនឹងជួយបង្កើនទឹកដោះ និងវីតាមីន C ដល់រាងកាយរបស់ស្ត្រីមានគភ៌បានយ៉ាងល្អ ឯវិធីការញាំវិញ គឺដូចម្ហូបញាំធម្មតាហ្នឹងឯង គ្រាន់តែដាក់ខ្ញីហាន់វែងល្អិតៗចូលទៅប្រមាណជា1ស្លាបព្រាបាយ បន្ថែមរសជាតិជូរដោយក្រូចឆ្មារ… តែប៉ុណ្ណឹងក៏ឆ្ងាញ់ត្រូវចិត្តទៅហើយ។ អូ! ភ្លេចប្រាប់ អាចបន្ថែមរសជាតិផ្អែម ជូរ ប្រៃតាមចំណង់ចំណូលចិត្តរបស់អ្នកក៏បាន។
2-ទឹកខ្ញី
សម្រាប់ភេសជ្ជៈមួយនេះក៏អាចទទួលទានដើម្បីសម្រាលអាការចាញ់កូន និងជួយជំរុញការផលិតទឹកដោះបានល្អដែរ ដោយយកមើមខ្ញីមកស្ងោររយៈពេលប្រមាណជា2-5នាទី រង់ចាំឱ្យនៅក្តៅឧណ្ហៗ ហើយចាក់ដាក់ពែងយកមកក្រេបឱ្យបានញឹកញាប់ ឬចង់ដាក់ស្ករ
ចូលបន្តិចក៏បាន។ឃើញពីគុណសម្បត្តិរបស់ខ្ញីល្អបែបនេះហើយមិនអាចខកខានបានទេ ស្ត្រីដែលកំពុងមានគភ៌ទាំងឡាយចូរសាកល្បងធ្វើមុខម្ហូបណាដែលមានលាយផ្សំដោយខ្ញីទទួលទានសាកមើល (ខត្រីដាក់ខ្ញី ឆាខ្ញីសាច់គៅ-ល-) ធានាថានឹទទួលបានគុណ ប្រយោជន៍យ៉ាងគ្រប់គ្រឿងពិតប្រាកដ ហើយថែមទាំងល្អដល់សុខភាពរបស់កូនតូចក្នុងផ្ទៃទៀតផង៕