ម៉ូដែលរថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុនវៀតណាម Thai Binh Hung Thinh (Thai Hung) នឹងបង្ហាញវត្តមានក្នុងទីផ្សារនៅឆ្នាំក្រោយ។
កាលពីថ្ងៃទី 28 មិថុនា 2023 ក្រុមហ៊ុន Thai Hung របស់វៀតណាម និងក្រុមហ៊ុន Roding Mobility របស់អាល្លឺម៉ង់ បានចុះកិច្ចព្រមព្រៀងស្រាវជ្រាវ អភិវឌ្ឍ និងផលិតម៉ូតូអគ្គិសនី រថយន្តអគ្គិសនីខ្នាតតូចនៅប្រទេសវៀតណាម។
យោងតាមកិច្ចព្រមព្រៀងខាងលើ Roding នឹងទទួលខុសត្រូវក្នុងផ្នែកព្រឹក្សាយោបល់លើបញ្ហាបច្ចេកទេស គ្រប់គ្រងដំណាក់កាលស្រាវជ្រាវ និងអភិវឌ្ឍផលិតផល រហូតដល់ផលិតបានជាស្ថាពរ។ ក្រោយមក បច្ចេកវិទ្យាទាំងមូលរបស់ពួកគេនឹងត្រូវផ្ទេរទៅឱ្យក្រុមហ៊ុនវៀតណាម Thai Hung។
ក្រុមហ៊ុនវៀតណាមនឹងទទួលបច្ចេកវិទ្យាពី Roding ដើម្បីផលិតម៉ូតូអគ្គិសនី និងរថយន្តអគ្គិសនីខ្នាតតូចនៅវៀតណាម ដើម្បីលក់ក្នុងស្រុក។
រោងចក្ររបស់ពួកគេនឹងអាចផលិតម៉ូតូអគ្គិសនី និងរថយន្តអគ្គិសនីសរុបបាន 15,000 គ្រឿង/ឆ្នាំ ក្នុងនោះរថយន្តអគ្គិសនីនឹងមានប្រហែល 5,000 គ្រឿង/ឆ្នាំ។ តាមគម្រោង រោងចក្រខាងលើនឹងដំណើរការចាប់ពីត្រីមាសទីបួន ឆ្នាំ 2023។ ផលិតផលដំបូងរបស់ក្រុមហ៊ុនខាងលើនឹងបង្ហាញខ្លួននៅឆ្នាំ 2024។
ដូច្នេះ Thai Hung នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទីបីដែលមានរោងចក្រដំឡើងនៅវៀតណាម បន្ទាប់ពី VinFast របស់មហាសេដ្ឋីវៀតណាម និង Wuling របស់ចិន៕