ក្រុមហ៊ុនផលិតរថយន្តមួយចំនួនកំពុងតែអភិវឌ្ឍ និងផលិតយានប្រភេទថ្មីៗនៅក្នុងវិស័យរថយន្ត និងយន្តហោះអគ្គិសនី (eVTOL) ក្នុងនោះក៏មានក្រុមហ៊ុន GAC Group ផងដែរ។
នៅក្នុងព្រឹត្តិការណ៍ទិវាបច្ចេកវិទ្យានាថ្ងៃនេះ GAC បានបង្ហាញយានដំណើរការដោយអគ្គិសនីប្រភេទ eVTOL មួយដែលត្រូវបានដាក់ឈ្មោះថា Gove។ GAC ឱ្យដឹងថា ពួកគេបានទទួលជោគជ័យក្នុងជើងហោះហើរដំបូង។
Gove គឺជាយានមួយគូ ក្នុងនោះដ្រោន និងគ្រោងខាងក្រោមអាចផ្ដាច់ចេញពីគ្នា ហើយពួកវាអាចភ្ជាប់នឹងគ្នាពេលបរលើដី និងផ្ដាច់ខ្លួនពេលហោះលើអាកាស។
Gove បំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្ត ADiGO-Pilot របស់ GAC និងមានប្រព័ន្ធហោះហើរដែលមានស្លាបចក្រសម្រាប់ហោះ និងស្លាបចក្រសម្រាប់បង្ការ ការពារសុវត្ថិភាព។ GAC ឱ្យដឹងដូច្នេះ។
Gove មានរូបរាងដូចទៅនឹងយានប្រភេទ eVTOL ដែលត្រូវបានជនជាតិចិនមួយក្រុមបង្ហាញកាលពីចុងឆ្នាំកន្លង។
GAC (Guangzhou Automobile Group Co., Ltd.) គឺជាក្រុមហ៊ុនរដ្ឋចិន ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុង Guangzhou ប្រទេសចិន។