Tosca ដែលជាប្អូនស្រីរបស់លោក Elon Musk និយាយថា ត្រូវចំណាយលើថ្លៃជួលខ្ពស់ជាងគេនៅពេលម្ចាស់ទីតាំងថតកុនដឹងថា អ្នកស្រីមានត្រកូលដូចអ្នកមានទ្រព្យច្រើនជាងគេលើពិភពលោក។
Tosca Musk ដែលជាផលិតការិនីភាពយន្ត បានឱ្យដឹងថា នាមជាប្អូនរបស់មហាសេដ្ឋីអាម៉េរិក គឺជា «សំណាងល្អ ប៉ុន្តែក៏ជារឿងអាក្រក់»។ ប្រការនេះបានលេចឡើងនៅពេលអ្នកស្រីជួលទីតាំងថតកុនមួយកន្លែង។
«តំបន់នោះមានតម្លៃ 5,000 ដុល្លារ/ថ្ងៃ។ ប៉ុន្តែពេលឮឈ្មោះខ្ញុំ ម្ចាស់ទីតាំងនោះក៏ប្រាប់ថា តម្លៃ 25,000 ដុល្លារ» អ្នកស្រី Tosca រៀបរាប់ដូច្នេះ និងបន្ថែមថា «គ្រប់គ្នាគិតថា បងប្រុសរបស់ខ្ញុំចេញថ្លៃគ្រប់យ៉ាងឱ្យខ្ញុំ ប៉ុន្តែតាមពិត មិនដូច្នោះទេ»។
អ្នកស្រី Tosca ឱ្យដឹងថា ជាសាច់ញាតិរបស់លោក Elon Musk ក៏ជា «កាំបិតមុខពីរ» ព្រោះថា ក្រៅពីជួយដល់ការកសាងទំនាក់ទំនងក្នុងការងារ ប្រការនេះក៏ធ្វើឱ្យអ្នកស្រីរងសម្ពាធច្រើនផងដែរ។ យ៉ាងណាក៏ដោយ អ្នកស្រីនិយាយថា ការមានត្រកូល Musk គឺជាភ័ព្វសំណាង ហើយអ្នកស្រីមិនចង់ប្ដូរផ្លាស់ឡើយ។
អ្នកស្រី Tosca កើនឆ្នាំ 1974 បន្ទាប់ពីលោក Elon Musk និងបងប្រុសម្នាក់ទៀតគឺ Kimbal Musk។ យោងតាមទំព័រ IMDb អ្នកស្រី Tosca បានចាប់ផ្ដើមមុខរបរផលិតភាពយន្តតាំងពីឆ្នាំ 2001 ហើយមកដល់ពេលនេះ អ្នកស្រីផលិតបានជាង 50 រឿង។ អ្នកស្រីក៏ជាស្ថាបនិក និងជា CEO របស់ Passionflix ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់សេវាកម្មផ្សាយផ្ទាល់ ដែលជំនាញខាងមាតិកាមនោសញ្ចេតនា។
ទំព័រ Bloomberg ឱ្យដឹងថា លោក Elon Musk ដណ្ដើមបានតំណែងជាអ្នកមានទ្រព្យច្រើនជាងគេលើពិភព លោក ពីមហាសេដ្ឋីបារាំង Bernard Arnault កាលពីដើមខែមិថុនា 2023 ដោយលោក Elon Musk មានទ្រព្យសរុប 233 ពាន់លានដុល្លារអាម៉េរិក៕