មនុស្សមួយចំនួនមិនសូវនិយមទទួលទានទឹកប៉ុន្មានទេ រហូតដល់អ្នកខ្លះទៀតខិតខំប្រឹងធ្វើការងារ ដោយមិនបាននឹកនាដល់ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់នោះទេ។ ផ្លែឪឡឹក ត្រូវបានអ្នកស្រាវជ្រាវលំដាប់ពិភពលោកទទួលស្គាល់ថា ជាផ្លែឈើដែលសម្បរទៅដោយសារជាតិទឹកច្រើនបំផុត និងមានវីតាមីនជាច្រើននៅក្នុងផ្លែឪឡឹក ដោយហេតុថាវាមានអត្ថប្រយោជន៍ជាច្រើនយ៉ាងដូច្នេះហើយ ទើបបានជាអ្នកជំនាញខាងសុខភាពបានណែនាំឱ្យអ្នកដែលមិននិយមទទួលទានទឹក ឱ្យងាកមកទទួលទានផ្លែឪឡឹកជំនួសទឹកវិញ ដើម្បីឱ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់ និងមានស្បែកភ្លឺថ្លា។
ក្រុមវេជ្ជសាស្ត្របានពិសោធចំពោះអ្នកជំងឺដែលបាត់បង់ជាតិទឹកឱ្យទទួលទានផ្លែឪឡឹកក្នុងរយៈពេល7ថ្ងៃ ហើយសង្កេតឃើញថា រាងកាយរបស់អ្នកជំងឺមានភាពប្រសើរជាងមុន ដូច្នេះហើយបានជាយើងត្រូវដឹងថា ការទទួលទានផ្លែឪឡឹក7ថ្ងៃ មានអ្វីកើតឡើងចំពោះសុខភាពរបស់យើងខ្លះ?ខាងក្រោមនេះ គឺជាគុណសម្បតិ្តនៃការទទួលទានផ្លែឪឡឹករយៈពេល7ថ្ងៃ៖
1. រក្សាសុខភាពតម្រងនោមបានល្អ
2. ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក
3. បង្កើនសុខភាពភ្នែក
4. ប្រឆាំង និងការពាររោគជំងឺនានា
5. បន្ថែមថាមពលដល់រាងកាយ
6. សម្រកទម្ងន់ និងរក្សារាងបានស្អាត
7. សម្រួលប្រព័ន្ធឈាម និងបេះដូង
8. ការពាររោគជំងឺរលាកផ្សេងៗ
9. ព្យាបាលជំងឺបាក់ទឹកចិត្ត-ល-៕