ក្បាលម៉ាស៊ីនអ៊ីដ្រូសែនដំបូងរបស់ប្រទេសចិន Ningdong ដែលកែច្នៃពីម៉ាស៊ីនចំហេះក្នុង បានចាកចេញពីរោងចក្រ Datong ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CRRC កាលពីថ្ងៃទី 15 មិថុនា 2023។
សារព័ត៌មាន SCMP បានរាយការណ៍ថា Ningdong ត្រូវបានបង្ហាញថាជាក្បាលម៉ាស៊ីនដែលដំណើរការដោយអ៊ីដ្រូសែនកម្លាំងខ្លាំងបំផុតលើពិភពលោក ដែលមានសក្ដានុពលធំធេងក្នុងការជំនួសម៉ាស៊ីនរថភ្លើងទាំងអស់ដែលដំណើរការដោយប្រេងសាំងនៅប្រទេសចិន។ វាអាចផ្ទុកអ៊ីដ្រូសែនចំនួន 270 គីឡូក្រាម និងបើកបរបន្តបន្ទាប់រយៈពេល 190 ម៉ោង។
«អ៊ីដ្រូសែនគឺជាថាមពលស្អាត អាចកកើតឡើងវិញ។ ការចំណាយលើការប្រើប្រាស់ក្បាលម៉ាស៊ីនរថភ្លើងដំណើរការដោយអ៊ីដ្រូសែន គឺប្រហាក់ប្រហែលនឹង ½ នៃការចំណាយលើម៉ាស៊ីនចំហេះក្នុង» Liang Zhenzhong អគ្គនាយករងរបស់ CRRC Datong បញ្ជាក់ដូច្នេះ។
ម៉ាស៊ីនអ៊ីដ្រូសែនដំណើរការនៅពេលឧស្ម័នអ៊ីដ្រូសែនប្រតិកម្មជាមួយនឹងអុកស៊ីសែននៅក្នុងថ្មផ្ទុកថាមពល បង្កើតបានជាអគ្គិសនី និងចំហាយទឹក។ អនុផលរបស់ប្រតិកម្មនេះមិនប៉ះពាល់ដល់បរិស្ថាន ដោយសារបំភាយតែកម្ដៅ និងទឹក។
រថភ្លើងអ៊ីដ្រូសែនដឹកអ្នកដំណើរដំបូងគេលើពិភពលោកបានធ្វើសកម្មភាពពាណិជ្ជកម្មតាំងពីឆ្នាំ 2018 និងធ្វើដំណើរបានជាង 220,000 គីឡូម៉ែត្រ នៅ 8 ប្រទេសក្នុងដំតន់អឺរ៉ុប គិតត្រឹមខែមករា 2023។ នេះបើយោងតាមក្រុមផលិតរថភ្លើងបារាំង Alstom។