បណ្ដាញផ្សព្វផ្សាយអន្តរជាតិផ្នែកកីឡាបាល់ទាត់ ឱ្យដឹងថា Cristiano Ronaldo បានបញ្ជាក់អំពីអនាគតទាក់ទិននឹងរឿងចាកចេញពីក្លឹបនៅតំបន់អារ៉ាប់ ទៅកាន់តំបន់អឺរ៉ុប។
ក្នុងសប្ដាហ៍នេះ ទំព័រ El Nacional បានផ្សាយថា កីឡាករខ្សែប្រយុទ្ធជនជាតិព័រទុយហ្កាល់ Cristiano Ronaldo នៅតែគោរពទាំងស្រុងចំពោះកិច្ចព្រមព្រៀងបច្ចុប្បន្នរវាងខ្លួន និងក្លឹប Al Nassr នៅអារ៉ាប៊ីសាអូឌីត ក្រោយពីមានពាក្យចចាមអារ៉ាមថា CR7 អាចនឹងវិលទៅទាត់ឱ្យក្លឹបនៅអឺរ៉ុបឆាប់ៗនេះ។
ទំព័រសារព័ត៌មានខាងលើបន្ថែមថា Cristiano Ronaldo បានបញ្ជាក់ដែរថា នឹងមិនបង្ហាញវត្តមាននៅលើវាលស្មៅអឺរ៉ុបឡើយ សម្រាប់រដូវកាលទិញដូរកីឡាករនារដូវក្ដៅឆ្នាំនេះ។
បច្ចុប្បន្ន Cristiano Ronaldo ទទួលបានប្រាក់ 3.3 លានផោនក្នុងមួយសប្ដាហ៍ពីក្លឹប Al Nassr នៅអារ៉ាប៊ីសាអូឌីត នៅក្នុងកិច្ចព្រមព្រៀងតម្លៃ 428 លានដុល្លារអាម៉េរិកសម្រាប់ពីររដូវកាល។