Lionel Messi បានចូលរួមកិច្ចសម្ភាសមួយនៅទីក្រុងប៉េកាំង ហើយពិធីករក៏បានបង្រៀនគាត់ឱ្យចេះហៅឈ្មោះខ្លួនឯងជាភាសាចិន។
ថ្ងៃទី 14 មិថុនា នៅមុនការប្រកួតមិត្តភាពជាមួយនឹងអូស្ត្រាលីនៅឯកីឡដ្ឋានបាល់ទាត់ពលករប៉េកាំង Messi បានចូលរួមកិច្ចសម្ភាសមួយរបស់ទីភ្នាក់ងារសារព័ត៌មានធំជាងគេរបស់ប្រទេសចិន ហើយពិធីករក៏បានបង្រៀនគាត់ក្នុងការហៅឈ្មោះខ្លួនឯងជាភាសាចិន។
នៅក្នុងភាពច្របូកច្របល់ និងរំភើប ចុងក្រោយ Messi ក៏អាចសើច និងនិយាយឈ្មោះខ្លួនឯងជាភាសាចិនឡើងវិញយ៉ាងរដិបរដុប ធ្វើឱ្យអ្នកដែលមានវត្តមាននៅក្នុងបន្ទប់ថតនោះ ផ្ទុះសំណើចគ្រប់គ្នា។ វីដេអូនេះក៏ត្រូវបានគេចែករំលែកតគ្នាពេញបណ្ដាញសង្គម បន្ទាប់ពីត្រូវបានបង្ហោះ។
https://www.youtube.com/watch?v=lYHf5Miyv8Q
អំពីការប្រកួតបាល់ទាត់វិញ អាហ្សង់ទីន និងអូស្ត្រាលី នឹងប៉ះគ្នានៅវេលាម៉ោង 19 ថ្ងៃទី 15 មិថុនា (ម៉ោងនៅកម្ពុជា)។ នៅក្នុងការប្រកួតនេះ Messi ទំនងជានឹងចូលទាត់តាំងពីដំបូង និងត្រូវបានរំពឹងថា នឹងបង្ហាញថ្វីជើងប្រកបដោយភាពអស្ចារ្យកម្រិតកំពូលជូនទស្សនិកជន។