យោងតាមទិន្នន័យស្ដីពីតម្លៃ និងចំនួនរថយន្តដែលបានលក់ចេញថ្មីបំផុត ដែលស្រាវជ្រាវដោយ Kelley Blue Book ជាមធ្យម រថយន្តអគ្គិសនីបានធ្លាក់ថ្លៃ 14% នៅក្នុងខែឧសភាឆ្នាំ 2023 បើធៀបនឹងដំណាក់ដូចគ្នាក្នុងឆ្នាំ 2022។
ការគណនារបស់ Kelley Blue Book បង្ហាញថា តម្លៃជាមធ្យមរបស់រថយន្តអគ្គិសនីថ្មីមួយគ្រឿងនៅក្នុងខែឧសភា 2023 គឺ 55,488 ដុល្លារ ខ្ពស់ជាងប្រហែល 158 ធៀបនឹងខែមេសា 2023 ប៉ុន្តែទាបជាង 9,370 ដុល្លារ បើធៀបនឹងខែឧសភា 2022។ តម្លៃរថយន្តអគ្គិសនីថ្មីបានឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមិថុនា 2022 ប៉ុន្តែ បច្ចុប្បន្ន តម្លៃនោះបានបាត់បង់ប្រហែល 5,800 ដុល្លារ។
Michelle Krebs អ្នកវិភាគទីផ្សាររបស់ក្រុមហ៊ុន Cox Automotive ឱ្យដឹងថា ចំនួនរថយន្តអគ្គិសនីដែលបានលក់ចេញក្នុងខែឧសភា 2023 កើនប្រហែល 4.7% ធៀបនឹងខែមេសា 2023 និងកើន 44% ធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022។
ការធ្លាក់ថ្លៃរបស់រថយន្តអគ្គិសនីអាចបណ្ដាលមកពីកត្តាជាច្រើន ក្នុងនោះមានជាអាទិ៍ អត្រាពន្ធអាករថយចុះ អ្នកទិញមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានប្រាក់ឧបត្ថម្ភ និងប្រាក់កម្ចីអត្រាការប្រាក់ទាប រាប់ពាន់ដុល្លារពីរដ្ឋជាដើម។ ក្រៅពីនេះ ការបញ្ចុះតម្លៃរថយន្តរបស់ Tesla ក៏បានធ្វើឱ្យក្រុមហ៊ុនដទៃត្រូវកាត់បន្ថយប្រាក់ចំណេញដើម្បីអាចលក់រថយន្តអគ្គិសនីក្នុងតម្លៃដែលអាចប្រកួតប្រជែងបាន៕