យន្តហោះល្បឿនលឿនជាងសំឡេងដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Hypersonix Launch Systems កំពុងឆ្ពោះទៅជិតដល់ដំណាក់កាលហោះហើរសាកល្បងដោយស្វ័យប្រវត្ត ទៅតាមកម្មវិធីរបស់ស្ថាប័នគំនិតផ្ដួចផ្ដើមការពារជាតិអាម៉េរិក (DIU)។
យន្តហោះសាកល្បងល្បឿនលឿន Dart AE កំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអូស្ត្រាលី Hypersonix Launch Systems បន្ទាប់ពីបានសហការជាមួយ DIU។ នេះគឺជាយន្តហោះគំរូសម្រាប់បង្ហាញបច្ចេកវិទ្យា។ Dart AE ដែលមានប្រវែង 3 ម៉ែត្រ និងទម្ងន់ 300 គីឡូក្រាម អាចហោះក្នុងល្បឿន Mach 7 (8,643 គីឡូម៉ែត្រ/ម៉ោង)។ នេះបើតាម Space ចុះផ្សាយកាលពីថ្ងៃទី 11 មិថុនា។ យន្តហោះនេះអាចហោះបានចម្ងាយ 1,000 គីឡូម៉ែត្របន្ទាប់ពីចាក់ឥន្ធនៈមួយពេញ។
DART AE ប្រើប្រាស់ម៉ាស៊ីនប្រតិកម្មប្រភេទត្រង់ជំនាន់ទីប្រាំ Spartan របស់ Hypersonix និងអាចត្រូវបានបាញ់បង្ហោះឡើងទៅលើអាកាសដោយរ៉ុក្កែតគ្មានមនុស្សបើក។
Dart AE ស្ថិតក្នុងកម្មវិធីអភិវឌ្ឍបច្ចេកវិទ្យាល្បឿនលឿនជាងសំឡេងរបស់សហរដ្ឋអាម៉េរិក។ យន្តហោះនេះ អាចត្រៀមខ្លួនរួចរាល់សម្រាប់ការហោះហើរសាកល្បងលើកដំបូងនៅដើមរដូវក្ដៅឆ្នាំក្រោយ៕