ក្នុងនាមជាម្ចាស់ជើងឯកបាល់ទាត់ Champions League យើងងាយយល់បានថា ហេតុអ្វីកីឡាកររបស់ Man City ក្លាយជាម្ចាស់ពានរង្វាន់កីឡាឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍នេះ។
Man City បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីបានផ្ដួល Inter Milan ដោយលទ្ធផល 1-0 នៅវគ្គផ្ដាច់ព្រ័ត្រកាលពីវេលាទៀបភ្លឺថ្ងៃទី 11 មិថុនា 2023 (ម៉ោងនៅកម្ពុជា)។ នេះគឺជាសមិទ្ធផលដ៏សក្ដិសមសម្រាប់កូនសិស្ស និងគ្រូបង្វឹក Pep Guardiola ក្រោយពីអ្វីដែលពួកគេបានធ្វើនៅក្នុងរដូវកាលនេះ។
មិនយូរប៉ុន្មានបន្ទាប់ពីពានរង្វាន់ជើងឯកបាល់ទាត់ Champions League ត្រូវបានប្រគល់ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ក៏បានប្រកាសឈ្មោះម្ចាស់ជ័យលាភី «កីឡាករឆ្នើមបំផុតរបស់ Champions League 2022/2023»។ កំពូលកីឡាករ Erling Haaland ពុំមែនជាអ្នកបានទទួលពានរង្វាន់នេះ បើទោះរកបាន 12 គ្រាប់ឱ្យ Man City។ ពានរង្វាន់នេះបានទៅលើកីឡាករ Rodri (Rodrigo Hernández Cascante)។
Rodri គឺជាអ្នកបានជួយឱ្យ Man City ឈ្នះនៅវគ្គផ្ដាច់ព្រ័ត្រ Champions League។ នេះក៏ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែល Man City បានក្លាយជាក្រុមបាល់ទាត់ទីពីរនៅអង់គ្លេស ដែលដណ្ដើមបានពានរង្វាន់ជើងឯកចំនួនបីក្នុងមួយរដូវកាល បន្ទាប់ពី Man Utd ដណ្ដើមបានកាលពីឆ្នាំ 1999៕