ភ្នំពេញៈ មកពីនាងហ៊ានថតបញ្ចេញល្វែងលើនៅក្នុងឈុតងូតទឹកជ្រោះដ៏ត្រជាក់ល្ហឹមរបស់តារាសម្តែងស្រីវ័យក្មេងកញ្ញា ឌុច លីដា នៅក្នុងភាពយន្តខ្នាតធំប្រចាំឆ្នាំមួយគឺរឿង «ស្បែកគង់» ត្រូវបានអ្នកទស្សនាបញ្ជាក់ឲ្យដឹងថា តារារូបនេះថតស្រាតបញ្ចេញសាច់ល្វែងលើពិតៗ និងរឹតតែធ្វើឲ្យតារារូបនេះបានទទួលតម្លៃខ្លួនខ្ពស់ និងថ្មីៗនេះផុសចេញដំណឹងថា ផលិតកម្មហង្សមាស ជ្រើសនាងតួស្រីសម្រាប់ការថតកុនខ្នាតធំមួយ។
តារាស្រីរាងតូចច្រឡឹងកញ្ញា ឌុច លីដា គឺពិតជាមានរាសីឡើងស្រឺតៗនៅក្នុងការឆក់យកឱកាសសម្តែងកុនបន្តកន្ទុយគ្នាតែម្តងហើយ ដោយចេញពីរឿង «ទឹកចិត្តម្តាយសម័យថ្មី» របស់ផលិតកម្មថោន ក៏បន្តទៅថតរឿង «ទូកបាត់ច្រវ៉ា» ឲ្យទូរទស្សន៍ PNN ឥឡូវនេះលេចឮថា នាងកំពុងតែត្រូវប៉ាន់បន្តទៀតជាមួយនឹងផលិតកម្មទូរទស្សន៍ហង្សមាស បើតាមដំណឹងល្ហិចល្ហៀងនោះគឺនាងនឹងថតរឿងខ្នាតធំមានចំណងជើងថា «សណ្តានពស់»។
តែយ៉ាងណាចំពោះដំណឹងពិតប្រាកដថា តារាស្រីផុសភាពល្បីខ្លាំងមូយរយៈចុងដោយសារហ៊ានថតស្រាតព្រលែងល្វែងលើមិនញញើតនាង ឌុច លីដា បានយល់ព្រមថត ឬមានតម្លៃខ្លួនប៉ុន្មាននៅឡើយទេ ខណៈការទំនាក់ទំនងទៅនាងមិនបាន៕