ក្រុមហ៊ុន Fiat បង្កើតបានរថយន្តអគ្គិសនីដ៏ស្រស់ស្អាតផ្ទាល់ខ្លួននៅក្នុង series 500។ ក្រុមហ៊ុននេះបានបង្ហាញរថយន្តអគ្គិសនី Topolino ដែលជាកំណែថ្មីរបស់រថយន្តអគ្គិសនីខ្នាតតូច Citroen Ami ក្នុងនោះ ក្បាលរថយន្តត្រូវរចនាឡើងវិញ ខណៈដែលដំបូលធ្វើពីក្រណាត់ អាចបើកបិទបាន។
រថយន្តអគ្គិសនី Fiat Topolino ប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់កម្លាំងរបស់រថយន្តអគ្គិសនី Citroen Ami (Citroen និង Fiat សុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់ Stellantis) និងមានរូបរាងដូចគ្នាស្ទើរតែទាំងស្រុង ក្រៅតែពីភាពខុសគ្នាដែលបាននិយាយខាងលើ។ Fiat Topolino ប្រើប្រាស់ថ្ម 5.5 គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបាន 76 គីឡូម៉ែត្រ និងល្បឿនអតិបរមា 45 គីឡូម៉ែត្រ/ម៉ោង។ ដូចទៅនឹង Citroen Ami ម្ចាស់រថយន្តអាចបញ្ជា Fiat Topolino នៅក្នុងក្រុងដោយមិនបាច់មានប័ណ្ណបើកបរ។
ក្រុមហ៊ុន Stellantis បានកំណត់គោលដៅលក់រថយន្តទេសចរណ៍អគ្គិសនីឱ្យបាន 100% នៅឆ្នាំ 2030។ ពុំទាន់មានព័ត៌មានស្ដីពីតម្លៃរបស់រថយន្តអគ្គិសនី Fiat Topolino ប៉ុន្តែ វាអាចត្រូវបានដាក់ឱ្យជួលក្នុងតម្លៃ 26.73 ដុល្លារ/ខែ ដោយត្រូវទូទាត់មុន 4,116 ដុល្លារអាម៉េរិក៕