អ្នកវិទ្យាសាស្ត្រជប៉ុនបានបញ្ជាក់ថា ផ្លែចេកដែលទុំជោរ វាជួយបង្កើតនូវសារធាតុមួយប្រភេទដែលឱ្យឈ្មោះថា TNF (Tumor Necrosis Factor) ជាសារធាតុដែលមានសមត្ថភាពប្រយុទ្ធប្រឆាំងជាមួយកោសិកាដែលខុសពីធម្មតា ដូចជា កោសិកា
មហារីកជាដើម។ សារធាតុ TNF គឺជាចំណែកនៃការជួយបង្កើតមូ៉លេគុល CD4 ឱ្យច្រើនឡើង ដើម្បីជួយក្នុងការបង្កើតប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់យើងបានច្រើនទ្វេដង។
នៅក្នុងចំណោមផ្លែចេកទាំងអស់ ផ្លែចេកពងមាន់ មានសារធាតុការពារជំងឺមហារីកច្រើនជាងគេ ព្រមទាំងមានសារធាតុ TNF ច្រើនបំផុត ហើយអ្នកគួរតែជ្រើសរើសទទួលទានផ្លែចេកណា ដែលមានសភាពទុំជោរ សម្បុរពណ៌ខ្មៅៗ គឺវាល្អប្រសើរជាងគេ។
ការណែនាំ ៖ សូមទទួលទានផ្លែចេក 1-2 ផ្លែ ក្នុងមួយថ្ងៃ ដើម្បីបន្ថែមប្រព័ន្ធភាពស៊ាំការពាររោគជំងឺផ្សេងៗ ដូចជា ផ្ដាសាយ ផ្ដាសាយធំ និងជំងឺផ្សេងៗទៀត ហើយចេកដែលមានសម្បកពណ៌លឿង និងមានចំណុចជាំខ្មៅៗច្រើន នោះវាមានគុណសម្បត្តិបង្កើតគោលិកាគ្រាប់ឈាមសច្រើន ហើយច្រើនជាងផ្លែកចេកដែលមានសម្បកពណ៌បៃតងដល់ទៅ8ដងឯណោះ។
ប្រសិនបើប្រិយមិត្តរបស់ទស្សនាវដ្តី និងគេហទំព័រ ឡារ៉ែន បានអាននឹងបានជ្រាបពីអត្ថប្រយោជន៍របស់ផ្លែចេកទុំជោរ ដែលអ្នកស្រាវជ្រាវជប៉ុនបានបកស្រាយ ហើយសូមកុំភ្លេចជួយចែករំលែកអត្ថបទនេះបន្ដដល់មិត្តភក្តិ និងបងប្អូនរបស់អ្នកឱ្យបានដឹងទាំងអស់គ្នាផងណា៎៕