(ប្រទេសចិន) – ទួរប៊ីនខ្យល់ MySE 10.X-23X របស់ក្រុមហ៊ុន Mingyang Smart Energy ដែលត្រូវបានដឹកចេញពីរោងចក្រនៅទីក្រុង Daqing កាលពីថ្ងៃទី 26 ឧសភា 2023 មានស្លាបដែលមានអង្កត់ផ្ចិតឡើងដល់ 230 ម៉ែត្រ។
ដោយមានអង្កត់ផ្ចិតនៃស្លាបកង្ហារប្រវែង 230 ម៉ែត្រ និងផ្ទៃក្រឡាដែលស្លាបកង្ហារវិលដល់ ទំហំ 42,000 ម៉ែត្រការ៉េ ទួរប៊ីន MySE 10.X-23X មួយគ្រឿងនឹងអាចផលិតអគ្គិសនីបាន 21 គីឡូវ៉ាត់ម៉ោង បន្ទាប់ពីស្លាបកង្ហាររបស់វាវិលបានមួយជុំនៅពេលត្រូវខ្យល់។
តាមការគណនា MySE 10.X-23X មួយគ្រឿងនឹងផលិតអគ្គិសនីស្អាតជាមធ្យមបានជាង 35 លានគីឡូវ៉ាត់ម៉ោង នៅក្នុងមួយឆ្នាំៗ។
ស្លាប់កង្ហារនៃទួរប៊ីនខ្យល់ MySE 10.X-23X របស់ក្រុមហ៊ុន Mingyang Smart Energy
«អង្កត់ផ្ចិតរបស់ស្លាបកង្ហារវែង អនុញ្ញាតឱ្យទួរប៊ីនទទួលបានខ្យល់ច្រើន ដូច្នេះប្រសិទ្ធភាពក្នុងការផលិតអគ្គិសនីដ៏បានប្រសើរឡើង។ ទួរប៊ីនដែលមានសមត្ថភាពខ្លាំងនឹងជួយសន្សំសំចៃផ្ទៃដី ការចំណាយក្នុងការសាងសង់ ក៏ដូចជាការចំណាយសម្រាប់គ្រប់គ្រង និងថែទាំ» Wang Longkuan វិស្វករផ្នែកទួរប៊ីនខ្យល់ ថ្លែងដូច្នេះ។