អាហារហូបចុកប្រចាំថ្ងៃវាពិតជាសំខាន់ណាស់សម្រាប់ស្ត្រីយើង ដូច្នេះក្នុងនាមជាអ្នកចាត់ចែកចំណីអាហារក្នុងគ្រួសារអ្នកគួរតែជ្រើសរើសអាហារណាដែលល្អសម្រាប់អ្នក និងសមាជិកគ្រប់គ្នា ទាំងចំពោះសុខភាព និងសម្រស់។ វីតាមីនសំខាន់ណាស់សម្រាប់អ្នក ហើយវីតាមីនទាំង10ខាងក្រោមនេះរឹតតែសំខាន់ទៅទៀត ព្រោះវាគឺជាវីតាមីនដែលស្ត្រីគ្រប់រូបគួរតែផ្គត់ផ្គង់ទៅឱ្យរាងកាយឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យក្លាយជាស្ត្រីម្នាក់ដែលប្រកបដោយសុខភាពល្អប្រពៃ និងមានសម្រស់ដ៏ផូរផង់ជាទីទាក់ទាញចិត្ត។
1-វីតាមីន A ៈ ផ្ទុក Antioxidant ដែលស្ត្រីគ្រប់វ័យត្រូវការចាំបាច់ដើម្បីជួយសាងសង់ និងទ្រទ្រង់ឆ្អឹង ធ្មេញ ស្បែកនិងភ្នាសរំអិលជាដើម។ វីតាមីន A ក៏ជួយកាត់បន្ថយឱកាសនៃការកើតជំងឺរលាកសន្លាក់រាំរ៉ៃជំនួយភ្នែក និងជួយការពារប្រព័ន្ធភាពស៊ាំផងដែរ។ អាហារដែលសម្បូរវីតាមីន A មានដូចជា ការ៉ុត ល្ពៅ ត្រសក់ Cantaloupe ប៉េងប៉ោះ ត្របែក ឪឡឹក ខាត់ណាខៀវ ល្ហុង ស្ពៃ ស៊ុត ថ្លើម ទឹកដោះគោ និងធញ្ញជាតិជាដើម។
2-វីតាមីន B2 ៈ ជាវីតាមីនដែលអាចជួយឱ្យរាងកាយលូតលាស់បានល្អ មានសុខភាពល្អ និងផ្តល់ថាមពលដល់រាងកាយ។ ជួយពង្រឹកប្រព័ន្ធភាពស៊ាំ បន្ថយភាពហត់នឿយ ធុញថប់ និងស្ពឹកស្រពន់ជាដើម។វត្តមានរបស់វីតាមីន B2 ជួយការពារមិនឱ្យកើតមានបញ្ហាប្រេះបែកបបូរមាត់ សក់ស្ងួត ស្បែកជ្រួញ និងរមាស់ស្បែកជាដើម។ ប្រភេទអាហារដែលសម្បូរវីតាមីនប្រភេទនេះមានដូចជា Cheeseទឹកដោះគោ បន្លែបៃតង ស៊ុត ធញ្ញជាតិ សណ្តែកបាយ អាល់ម៉ុន និងផ្សិតជាដើម។
3-វីតាមីន B6 ៈ បន្ថែមការចងចាំ កាត់បន្ថយជំងឺបេះដូង អស់កម្លាំង ជំនួយខួរក្បាល សម្រួលដល់កម្រិតជាតិស្ករក្នុងឈាម បន្ថយអាការចាញ់កូន និងការពារជំងឺខ្វះឈាម។ចេក សាច់ ផ្លែប៊័រ សណ្តែក ត្រី គ្រាប់ធញ្ញជាតិ គឺជាអាហារដែលមានផ្ទុកវីតាមីនប្រភេទនេះច្រើនជាងគេ។
4-វីតាមីន B7 ៈ វីតាមីនប្រភេទនេះត្រូវការ ដើម្បីភាពរីកលូតលាស់នៃកោសិកាស្បែក និងការសំយោគរបស់អាស៊ីតខ្លាញ់។ វាជួយរក្សាសំណើមឱ្យសក់ និងស្បែក ជួយជុំរុញការលូតលាស់នៃសក់ ព្យាបាលបញ្ហាក្រចកឆាប់បាក់។ វីតាមីនB7 ក៏ជាតម្រូវការសម្រាប់ការលូតលាស់នៃឆ្អឹង និងជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូលផងដែរ។ អាហារមួយចំនួនដែលសម្បូរវីតាមីនប្រភេទនេះមានដូចជា ត្រី ដំឡូងជ្វា អាល់ម៉ុន ការ៉ុត ចេក ផ្លែឈើពណ៌លឿង បន្លែបៃតង សណ្តែក ទឹកដោះគោ យ៉ា-អួរ និងម្ទេស…។
5-វីតាមីន B9 ៈ សំខាន់ណាស់សម្រាប់ស្ត្រីយើង ព្រោះវាជួយការពារជំងឺបេះដូង សំពោធឈាមឡើងខ្ពស់ Alzheimer អស់កម្លាំង មហារីក និងការចងចាំថយចុះជាដើម។ក្រៅពីនោះវាជួយដល់សុខភាពខួរក្បាល ព្រមទាំងជួយដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ
ផងដែរ។ B9 មាននៅក្នុងអាហារមួយចំនួនដូចជា បន្លែបៃតង ទឹកក្រូច ត្រសក់ស្រូវ ស្ត្រូប៊ឺរី ស៊ុត និងសណ្តែក…។
6-វីតាមីន B12 ៈ វីតាមីនផ្សេងទៀតដែលស្ត្រីគួរទទួលទានគឺ B12 ដែលមានសារសំខាន់ក្នុងការជួយបំលែងអាហារសំយោគប្រូតេអីុន។ វីតាមីននេះជួយដល់បេះដូងនិងខួរក្បាលមិនឱ្យកើតមានបញ្ហាខ្វះឈាម។ អាចរកបាននៅក្នុងត្រី សាច់ ទឹកដោះគោ ស៊ុត និងយ៉ាអួជាដើម។
7-វីតាមីន E ៈ សំខាន់សម្រាប់ស្បែក សក់ និងគុណប្រយោជន៍ជាច្រើនទៀត។ វាមាននៅក្នុងស្ពៃ ប្រេងពោត ប្រេងអូលីវ គ្រាប់ផ្កាឈូករ័ត្ន ស៊ុត និងត្រសក់…។
8-វីតាមីន C ៈ ជួយបន្ថយឱកាសនៃការកើតជំងឺមហារីក ជួយបង្កើតកោសិកាឈាមក្រហម ពង្រឹកប្រព័ន្ធការពារ បង្កើតសមត្ថភាពក្នុងការព្យាបាលរាងកាយ។ ខាត់ណាខៀវ ក្រូចថ្លុង គីវី ក្រូច ត្របែក ដំឡូងបារាំង ប៉េងប៉ោះ និងស្ត្រូប៊ឺរី … សុទ្ធតែជាអាហារដែលសម្បូរទៅដោយវីតាមីន C។
9-វីតាមីន D ៈ គឺជាភ្នាក់ងារបឺតស្រូបកាល់ស្យូម ដែលដើរតួយ៉ាងសំខាន់ក្នុងការជួយពង្រឹងឆ្អឹងឱ្យរឹងមាំ និងគុណប្រយោជន៍ជាច្រើនទៀត។ ខ្លាញ់ត្រី ទឹកដោះគោ ថ្លើម និងស៊ុត… ជាអាហារដែលមានវីតាមីនប្រភេទនេះខ្ពស់ជាងគេ។
10-វីតាមីន K ៈ ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងឆ្អឹង សម្រួលឈាម បន្ថយឱកាសកើតជំងឺបេះដូង និងជួយដល់ប្រព័ន្ធការពាររាងកាយផងដែរ។ សម្បូរនៅក្នុង ស្ពៃក្តោប ត្រសក់ ម្ទេសចេក ប៉េងប៉ោះ ប្រេងសណ្តែក និងខ្លាញ់ត្រី….។
នៅពេលដែលរាងកាយរបស់អ្នកមានវីតាមីនទាំង10ប្រភេទនេះគ្រប់គ្រាន់ហើយនោះ ធានាថារាងកាយរបស់អ្នកពិតជាប្រកបដោយសុខភាពល្អ និងមានសម្រស់ស្រស់ស្អាតជាមិនខាន៕