ភាពយន្តរឿង «Fast X» ឬហៅថា «Fast & Furious 10» រកចំណូលដំបូងបានជិតស្មើនឹង 70 លានដុល្លារអាម៉េរិក របស់ភាពយន្តវគ្គមុន «F9»។
ប្រាក់ចំណូលបានពីរោងកុននៅសហរដ្ឋអាម៉េរិក ក្នុងសប្ដាហ៍ដំបូងរបស់ភាពយន្តរឿង «Fast X» ត្រូវបានគេយល់ថា «រលូន» ដោយរកបាន 67 លានដុល្លារ។ ភាពយន្តដែលដឹករឿងដោយ Louis Leterrier នេះ រកបាន 28 លានដុល្លារកាលពីថ្ងៃសុក្រ និង 22.2 លានដុល្លារកាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លង ជិតស្មើនឹង 70 លានដុល្លារអាម៉េរិករបស់វគ្គមុន គឺ «F9»។
ប៉ុន្តែ ជោគជ័យចុងក្រោយរបស់ភាពយន្តនេះគឺអាស្រ័យលើទស្សនិកជនទូទាំងសកលលោក។ «Fast X» រកបានប្រហែល 319 លានដុល្លារអាម៉េរិកនៅទូទាំងពិភពលោក សម្រាប់សប្ដាហ៍ដំបូង ដែលនេះធ្វើឱ្យវាក្លាយជាភាពយន្តរកប្រាក់ចំណូលបានខ្ពស់ជាងគេលំដាប់ទីបីសម្រាប់ «Fast & Furious» បន្ទាប់ពី «Fate of the Furious» និង «Furious 7»។
ភាពយន្តរឿង «Fast X» ឬហៅថា «Fast & Furious 10»
«Fast & Furious» បានក្លាយជាខ្សែភាពយន្តដែលមិនពឹងផ្អែកលើរឿងនិពន្ធដែលមានស្រាប់ រកចំណូលបានច្រើនជាងគេនៅ Hollywood នាបច្ចុប្បន្នដោយ។ ខ្សែភាពយន្តដែលជាប្រភេទសកម្មភាព និយាយអំពីការប្រណាំងឡាន និងអំពើឧក្រិដ្ឋនេះ រកប្រាក់ចំណូលបានជាង 6 ពាន់លានដុល្លារអាម៉េរិក។ ក៏ប៉ុន្តែ តាមគម្រោង យីហោ «Fast & Furious» នេះ នឹងត្រូវបញ្ចប់ត្រឹមវគ្គ 11 នៅឆ្នាំ 2025៕