រថភ្លើងល្បឿនលឿនបានរត់សាកល្បងនៅលើកំណាត់ផ្លូវដែកប្រវែងជាង 277 គីឡូម៉ែត្រ តភ្ជាប់ទីក្រុង Fuzhou ទៅកាន់ទីក្រុង Xiamen កាលពីថ្ងៃសៅរ៍កន្លងទៅ។
ផ្លូវរថភ្លើងល្បឿនលឿនឆ្លងកាត់សមុទ្រដំបូងរបស់ប្រទេសចិន ចាប់ផ្ដើមដំណើរការកែតម្រូវប្រព័ន្ធ និងដំណើរការសាកល្បងជាមួយនឹងរថយន្តមួយខ្សែដែលចេញដំណើរពីស្ថានីយ Fuzhou នៃខេត្ត Fujian កាលពីថ្ងៃទី 20 ឧសភា ឆ្នាំ 2023។
ការស្ថាបនាផ្លូវដែកដែលតភ្ជាប់ទី Fuzhou ទៅនឹងទីក្រុង Xiamen បានចាប់ផ្ដើមកាលពីខែកញ្ញា ឆ្នាំ 2017។ ផ្លូវដែកនេះបានឆ្លងផុតដំណាក់កាលធ្វើតេស្តអសកម្មកាលពីខែកុម្ភៈ 2023។
ផ្លូវដែកប្រវែង 277.42 គីឡូម៉ែត្រនេះធ្វើដំណើរឆ្លងកាត់ទីក្រុងមួយចំនួនដូចជា ទីក្រុង Putian, Quanzhou, Zhangzhou និងឆ្លងកាត់ស្ពានចំនួនបីដែលឆ្លងកាត់ឆកសមុទ្រ Meizhou, Quanzhou និង Anhai។
តាមផែនការ ផ្លូវដែកនេះនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីចុងខែកញ្ញាឆ្នាំនេះ ហើយវានឹងជួយឱ្យការធ្វើដំណើរពីទីក្រុង Fuzhou ទៅនឹងទីក្រុង Xiamen ចំណាយពេលមិនដល់មួយម៉ោង ព្រមទាំងអាចបើកបរក្នុងល្បឿនអតិបរមា 350 គីឡូម៉ែត្រ/ម៉ោង៕