វិធីងាយៗ ដែលធ្វើឱ្យបុរសយើងមានស្បែកពោះស្អាត មានសាច់ដុំពោះ6កង់ដោយវិធីងាយៗបំផុត ព្រោះទស្សនាវដ្តី ឡារ៉ែន បានដឹងថា បុរសមួយចំនួនធ្វើការងារនឿយហត់ មិនសូវបានយកចិត្តទុកដាក់ចំពោះការហាត់ប្រាណប៉ន្មានទេ។ ដូច្នេះគ្រាន់តែដកដង្ហើមក៏អ្នកអាចមានសាច់ដុំពោះ6កង់បានដែរ គ្រាន់តែធ្វើតាមវិធីខាងក្រោមនេះតែប៉ុណ្ណោះ។
ពិតប្រាកដណាស់ បច្ចុប្បន្ននេះគឺមានភាពសំខាន់ខ្លាំងដែលបុរសៗគួរយកចិត្តទុកដាក់ទាក់ទងនឹងសុខភាពរាងកាយរបស់ខ្លួន ព្រោះក្រៅពីបានទទួលនូវសុខភាពរាងកាយរឹងមាំហើយ ភាពមានទំនុកចិត្តក៏មកតាមជាមួយផងដែរ។ ប្រសិនបើរាងកាយស្រស់សង្ហា ការហុចផលតបមកវិញនោះគឺ មន្តស្នេហ៍ដែលទាក់ទាញចំពោះនារីៗនៅជុំវិញខ្លួន ដូច្នេះការហាត់ប្រាណខ្ជាប់ខ្ជួន និងការទទួលទានអាហារដ៏ត្រឹមត្រូវ គឺជារឿងសំខាន់ ក៏ប៉ុន្ដែគន្លឹះមួយទៀតដែលអ្នកត្រូវដឹងនោះគឺ ការធ្វើលំហាត់ដង្ហើម។
ដកដង្ហើមក៏ជួយឱ្យមានសាច់ដុំពោះ6កង់បានដែរ! បុរសជាច្រើនប្រហែលជាឆ្ងល់ហើយថា វាពិតជាអាចជួយបានមែនឬទេ? គ្រាន់តែដកដង្ហើមនេះ នឹងជួយឱ្យមានសាច់ដុំពោះបាន?ដូច្នេះយើងសូមជម្រាបតែម្ដងថា វាពិតជាបានផលពិតមែន ព្រោះការដកដង្ហើមឱ្យជ្រៅៗ និងវែងៗវាជួយឱ្យរាងកាយនាំយកនូវអុកស៊ីហ៊ែ្សនចូលទៅក្នុងរាងកាយបានគ្រប់គ្រាន់ ព្រមទាំងជួយកម្ចាត់កាបូនឌីអុកស៊ីតបានយ៉ាងប្រសើរ ហើយវាបានរំញោចដល់ប្រព័ន្ធរំលាយអាហារ ដែលជួយរំញោចបញ្ជេញនូវកាកសំណល់ និងភាពតានតឹង អារម្មណ៍ធុញថប់ ដែលជាការហុចផលល្អដល់ការសម្មាធិរបស់អ្នក។
ខាងក្រោមនេះជាការអនុវត្តការដង្ហើម ដើម្បីទទួលបានសាច់ដុំពោះ6កង់
1-ដកដង្ហើមបែប Concentric និង Eccentric
អ្នកអាចកាន់កូនដុំដែកនៅក្នុងដៃទាំងពីរសងខាង រួមធ្វើលំហាត់ដង្ហើម ដោយ Concentric គឺជាការលើកដុំដែកឡើង ហើយដកដង្ហើមចេញ។ រីឯលំហាត់ប្រាណ Eccentric គឺជាការទម្លាក់ដុំដែកចុះ រួចដកដង្ហើមចូល
មកក្នុងរាងកាយវិញ ការធ្វើលំហាត់ដង្ហើមបែបនេះ គឺជាការស្រូបយកអុកស៊ីហ្សែ៊នដែលត្រឹមត្រូវ។ អ្នកអាចធ្វើលំហាត់ដង្ហើមបែបនេះក្នុងរយៈពេល30វិនាទីម្ដង ឱ្យបានគ្រប់ចំនួន200ដងឡើងទៅ។
2-Valsava Maneuver
នៅក្នុងពោះរបស់អ្នកអាចនឹងមានខ្យល់ស្រាប់ហើយ ដូច្នេះការធ្វើលំហាត់ប្រាណវិធីនេះ គឺការរក្សាលំនឹងខ្យល់នៅក្នុងពោះ ដែលមាន3ដំណាក់កាលគឺ Intra (ផ្នែកខាងក្នុង) Abdominal (បរិវេណពោះ) និង Pressure (ផ្នែកខាងក្រោម)។ ការអនុវត្តគឺ អ្នកត្រូវដកដង្ហើមចូលក្នុងខ្លួនសិន រួចបោះដៃទាំងសងខាងតម្រង់ទៅខាងមុខ បន្ទាប់មកបន្ទន់ជង្គង់អង្គុយចុះ។ បន្ទាប់មកទៀតត្រូវក្រោកឡើងត្រឹមពាក់កណ្ដាលខ្លួន ហើយបញ្ចេញដង្ហើមបន្តិចសិន រួចខណៈដែលអ្នកក្រោកឈរពេញទំហឹង ទើបត្រូវបញ្ចេញខ្យល់ដង្ហើមមកក្រៅទាំងអស់តែម្ដង។
3-Push-up
តាមរយៈភាសារអង់គ្លេសត្រូវបានគេហៅថា Push-up ឬខ្មែរយើងនិយមហៅថា ពុយអាវ៉ង់ ការធ្វើលំហាត់ដង្ហើម បែបនេះគីជាការប្រឹងសាច់ដុំពោះដូចគ្នាផងដែរ៕