កាលពីថ្ងៃទី 18 ឧសភា (17 ឧសភានៅកាណាដា) ក្រុមហ៊ុន VinFast Canada បានប្រកាសថា កប៉ាល់ដឹករថយន្តអគ្គិសនី VinFast VF8 ចំនួន 781 គ្រឿង បានចូលចតនៅកំពង់ផែ Nanaimo ក្នុងតំបន់ British Columbia។
រថយន្តអគ្គិសនីម៉ូដែល VF8 របស់ VinFast ត្រូវបាន EPA ទទួលស្គាល់ថា អាចរត់បានចម្ងាយ 425 គីឡូម៉ែត្រសម្រាប់កំណែ Eco, 391 គីឡូម៉ែត្រសម្រាប់កំណែ Plus 300 kW និង 354 គីឡូម៉ែត្រសម្រាប់កំណែ Plus 260 kW បន្ទាប់ពីបញ្ចូលថាមពលអគ្គិសនីមួយពេញ។
នៅកាណាដា កំណែ VF8 Eco មានតម្លៃចាប់ពី 39,680 ដុល្លារអាម៉េរិក គ្រាដែលកំណែ VF8 Plus 260 kW មានតម្លៃចាប់ពី 43,820 ដុល្លារអាម៉េរិក។
រថយន្តអគ្គិសនី 781 គ្រឿងខាងលើនេះគឺជាការនាំចេញលើកទីពីរទៅកាន់ទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុន VinFast ដែលបានចេញដំណើរពីវៀតណាមកាលពីថ្ងៃទី 16 មេសា ឆ្នាំ 2023។ មុននោះ VinFast VF8 ចំនួន 1,098 គ្រឿងក៏បានទៅដល់សហរដ្ឋអាម៉េរិកកាលពីថ្ងៃទី 12 ឧសភា។
VinFast VF8 ត្រូវបានបំពាក់មុខងារបច្ចេកវិទ្យាទំនើបៗ ក្នុងនោះមានទាំងប្រព័ន្ធជំនួយការបើកបរ (ADAS) ព្រមទាំងត្រូវបានធានា 10 ឆ្នាំ ឬ 200,000 គីឡូម៉ែត្រសម្រាប់រថយន្ត និង 10 ឆ្នាំ ឬមិនកំណត់ចំនួនគីឡូម៉ែត្រសម្រាប់ថ្មផ្ទុកថាមពល។ សេវាជួសជុលចល័ត និងសង្គ្រោះ 24/7 ក៏ស្ថិតនៅក្នុងការធានានេះ៕