ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក Tesla កំពុងតាំងបង្ហាញរថយន្តអគ្គិសនីប្រភេទទ្រុង Cybertruck នៅក្នុងព្រឹត្តិការណ៍ជួបជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ ហើយវាកំពុងនាំមកនូវរូបភាពផ្ទាល់ស្ដីពីរថយន្តគំរូដើមថ្មីបំផុតរបស់ Cybertruck។
Cybertruck ទំនងជានឹងត្រូវបានផលិតចាប់ពីប៉ុន្មានសប្ដាហ៍ខាងមុខ ហើយ Tesla ក៏ត្រូវបានគេរកឃើញថា កំពុងសាកល្បងប្រព័ន្ធនានារបស់រថយន្តគំរូនេះ មុននឹងឈានដល់ដំណាក់កាលផលិតជាផ្លូវការ។
កាលពីថ្ងៃទី 16 ឧសភា Tesla ប្រារព្ធពិធីជួបជុំភាគហ៊ុនិកប្រចាំឆ្នាំនៅ Giga Texas និងបាននាំមកនូវរថយន្តគំរូដើម Cybertruck ដែលត្រូវបានបង្ហាញ និងដាក់ឱ្យបញ្ជាទិញកាលពីពេលកន្លង។
ព័ត៌មានថ្មីបំផុតដែលប្រកាសដោយ Tesla បង្ហាញថា ការចាប់ផ្ដើមផលិតរថយន្ត Cybertruck នៅរដូវក្ដៅឆ្នាំនេះ នឹងត្រូវប្រគល់ជូនអតិថិជនដំបូងៗនៅចុងត្រីមាសទីបីនៃឆ្នាំ 2023។
ខាងក្រោមនេះគឺជាវីដេអូ និងរូបភាព ស្ដីពីរថយន្តប្រភេទទ្រុងដើរដោយថាមពលអគ្គិសនី Cybertruck របស់ក្រុមហ៊ុន Tesla ដែលត្រូវបានចែករំលែកលើបណ្ដាញសង្គម៖