ប៉ុន្មានម៉ោងមុននេះបន្ដិច គូដណ្ដឹងរបស់លោក សុខ ជំនោរ គឺកញ្ញា ស្រី សុរង្សី បានបង្ហោះរូបថតជាច្រើនសន្លឹកលើបណ្ដាញទំនាក់ទំនងសង្គម Fcaebook ដែលបង្ហាញពីភាពផ្អែមល្ហែមជាមួយកវីល្បីឈ្មោះរូបនេះ ។ គេសង្កេតឃើញថា រូបភាពទាំងអស់នេះ គឺជាកម្រងរូបភាព Pre-Wedding ដែលបានផ្ដិតយកទេសភាពនៅខេត្តមណ្ឌលគិរី។ មានមួយសន្លឹកដែលបញ្ជាក់ពីស្នេហាដ៏ស្មោះស័្មគ្ររវាងអ្នកទាំងពីរដោយបានចារជាអក្ខរានៅលើរូបភាពថា “មាត់មិននិយាយ តែបេះដូងឮ” អូហូ! ពិតជាផ្អែមជាងស្ករ និងទឹកឃ្មុំទៅទៀត មិនមែនធម្មតាទេ!។ ប្រសិនបើប្រិយមិត្តបានឃើញហើយ ពិតជាអត់មិនសរសើរ មិនបានឡើយ។
គួររំឭកផងដែរថា លោក សុខ ជំនោរ និងគូដណ្ដឹងកញ្ញា ស្រី សុរង្សី បានភ្ជាប់ពាក្យនៅថ្ងៃទី6 ខែសីហា ឆ្នាំ2017 ហើយត្រៀមនឹងចូលរោងការនៅអំឡុងខែវិច្ឆិកានេះហើយ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖