រថយន្តដែលមានបំពាក់ថ្មផ្ទុកអគ្គិសនីជាង 2.5 លានគ្រឿងត្រូវបានលក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2023 ស្មើនឹង 13% ក្នុងចំណោមរថយន្តសរុបដែលត្រូវបានលក់ចេញនៅទូទាំងសកលលោក។
យោងតាមទិន្នន័យពី EV-Volumes ដែលត្រូវបានចែករំលែកដោយ Jose Phontes ក្រុមហ៊ុនទាំងប្រាំក្ដោបក្ដាប់ជាងពាក់កណ្ដាលនៃរថយន្ត plug-in (EV និង PHEV) សរុបដែលបានលក់ចេញ រួមមានក្រុមហ៊ុន BYD (លេខមួយ), Tesla (លេខពីរ), Volkswagen (លេខបី), Geely-Volvo (លេខបួន) និង SAIC (SAIC-GM-Wuling) (លេខប្រាំ)។
Top 5 ខាងលើរួមចំណែក 1,458,250 គ្រឿង ស្មើនឹង 56.8% ក្នុងចំណោមរថយន្តអគ្គិសនី plug-in សរុបដែលបានលក់ចេញក្នុងពិភពលោក។ ក្រៅពីនេះ រថយន្តអគ្គិសនីប្រហែល 1.110.877 គ្រឿង ដែលស្មើនឹង 43.2% គឺជារបស់ក្រុមហ៊ុនដទៃ។ ជាសរុប រថយន្តអគ្គិសនី plug-in ប្រហែល 2.569.127 គ្រឿងត្រូវបានលក់ចេញក្នុងទីផ្សារទូទាំងសកលលោកនៅត្រីមាសទីមួយនៃឆ្នាំនេះ។
ចំណែក Top 5 នៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធវិញ៖ Tesla លក់បាន 422,873 គ្រឿង ស្មើនឹង 23,6% (ឆ្នាំ 2022 មានចំណែក 21,6%), BYD លក់បាន 264,300 គ្រឿង ស្មើនឹង 14,7% (ឆ្នាំ 2022 មានចំណែក 10%), Volkswagen លក់បាន 133,933 គ្រឿង ស្មើនឹង 7,5% (ឆ្នាំ 2022 មានចំណែក 6,8%), SAIC (រួមមាន SAIC-GM-Wuling) លក់បាន 133,269 គ្រឿង ស្មើនឹង 7,4% (ឆ្នាំ 2022 មានចំណែក 10,7%) និង Geely-Volvo លក់បាន 102,018 គ្រឿង ស្មើនឹង 5,7%។
Top 5 ខាងលើរួមចំណែក 1,056,393 គ្រឿង ស្មើនឹង 57% ក្នុងចំណោមរថយន្តអគ្គិសនីសុទ្ធសរុបដែលបានលក់ចេញក្នុងពិភពលោក។ ក្រៅពីនេះ រថយន្តអគ្គិសនីសុទ្ធប្រហែល 0.78 លានគ្រឿង ដែលស្មើនឹង 43% គឺជារបស់ក្រុមហ៊ុនដទៃ។ ជាសរុប រថយន្តអគ្គិសនីសុទ្ធប្រហែល 1.84 លានគ្រឿងត្រូវបានលក់ចេញក្នុងទីផ្សារទូទាំងសកលលោកនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ៕