ក្រុមកីឡាវៀតណាម កំពុងនាំមុខគេនៅក្នុងតារាងចំណាត់ថ្នាក់ស្ដីពីចំនួនមេដាយដែលបណ្ដាក្រុមកីឡាដណ្ដើមបាននៅស៊ីហ្គេមលើកទី 32 គ្រាដែលថៃត្រូវធ្លាក់មកនៅលេខបី។
គិតត្រឹមម៉ោង 13:15 នារី រសៀលថ្ងៃទី 12 ឧសភា ក្រុមកីឡាកម្ពុជា ជាប់ចំណាត់ថ្នាក់លេខពីរ នៅក្នុងតារាងចំណាត់ថ្នាក់មេដាយនៅស៊ីហ្គេមឆ្នាំនេះ ដោយដណ្ដើមមេដាយសរុបបាន 154 គ្រឿង ក្នុងនោះមានមេដាយមាស 56 គ្រឿង, មេដាយប្រាក់ចំនួន 44 គ្រឿង និងមេដាយសំរឹទ្ធចំនួន 54 គ្រឿង។
ចំណែកវៀតណាមវិញ បានឡើងទៅកាន់ចំណាត់ថ្នាក់លេខមួយ ដោយដណ្ដើមមេដាយសរុបបាន 187 គ្រឿង ក្នុងនោះមានមេដាយមាស 58 គ្រឿង ខណៈដែលក្រុមថៃត្រូវធ្លាក់ទៅលេខបី ដោយដណ្ដើមមេដាយសរុបបាន 151 គ្រឿង ក្នុងនោះមានមេដាយមាស 54 គ្រឿង។