ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់ថ្មីបំផុតរបស់វិញ្ញាសាបាល់ទាត់បុរសនៅស៊ីហ្គេមលើកទី 32។ បច្ចុប្បន្ន U-22 កម្ពុជាស្ថិតនៅលំដាប់ថ្នាក់ទីបីក្នុងពូល A ដោយមាន 4 ពិន្ទុ និងនៅពីក្រោមឥណ្ឌូណេស៊ី (9 ពិន្ទុ) និងមីយ៉ាន់ម៉ា (6 ពិន្ទុ)។
នៅពូល B ក្រុម U-22 ថៃ មាន 9 ពិន្ទុ ត្រូវឈរកំពូលតារាង ខណៈវៀតណាមមាន 9 ពិន្ទុ ត្រូវឈរលេខពីរ ដោយសារគ្រាប់បាល់ចំណេញ (+5) ទាបជាងថៃ (+7)។
មកដល់ពេលនេះ U-22 ថៃ និង U-22 វៀតណាម បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្នុងការប្រកួតជើងចុងក្រោយដែលនឹងធ្វើឡើងនៅថ្ងៃទី 11 ឧសភា ថៃ និងវៀតណាម នឹងប៉ះគ្នាដើម្បីដណ្ដើមតំណែងកំពូលតារាង (B)។
ដោយមានគ្រាប់បាល់ចំណេញខ្ពស់ជាង ដូច្នេះ ឱ្យតែមានលទ្ធផលស្មើជាមួយវៀតណាម ក្រុមថៃនឹងគ្រប់គ្រងពូល B។ បើសិនដណ្ដើមបានតំណែងកំពូលតារាង U-22 ថៃ ឬ U-22 វៀតណាម នឹងប៉ះគូប្រកួត «ខ្សោយ» នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ពូល A | |||||||||
លរ | ក្រុម | ចំនួនប្រកួត | ឈ្នះ | ស្មើ | ចាញ់ | គ្រាប់បាល់ឈ្នះ | គ្រាប់បាល់ចាញ់ | គ្រាប់បាល់ចំណេញ | ពិន្ទុ |
1 | ឥណ្ឌូណេស៊ី | 3 | 3 | 0 | 0 | 11 | 0 | 11 | 9 |
2 | មីយ៉ាន់ម៉ា | 3 | 2 | 0 | 1 | 3 | 5 | -2 | 6 |
3 | កម្ពុជា | 3 | 1 | 1 | 1 | 5 | 3 | 2 | 4 |
4 | ទីម័រខាងកើត | 4 | 1 | 0 | 3 | 3 | 8 | -5 | 3 |
5 | ហ្វ៊ីលីពីន | 3 | 0 | 1 | 2 | 1 | 7 | -6 | 1 |
ពូល B | |||||||||
លរ | ក្រុម | ចំនួនប្រកួត | ឈ្នះ | ស្មើ | ចាញ់ | គ្រាប់បាល់ឈ្នះ | គ្រាប់បាល់ចាញ់ | គ្រាប់បាល់ចំណេញ | ពិន្ទុ |
1 | ថៃ | 3 | 3 | 0 | 0 | 9 | 2 | 7 | 9 |
2 | វៀតណាម | 3 | 3 | 0 | 0 | 7 | 2 | 5 | 9 |
3 | ម៉ាឡស៊ី | 3 | 1 | 0 | 2 | 6 | 5 | 1 | 3 |
4 | សិង្ហបុរី | 3 | 0 | 1 | 2 | 2 | 6 | -4 | 1 |
5 | ឡាវ | 4 | 0 | 1 | 3 | 2 | 11 | -9 | 1 |