ក្រុមបាល់ទាត់បុរសជម្រើសជាតិអាយុក្រោម 22 ឆ្នាំ (U-22) របស់ប្រទេសថៃ ចំណាយពេលតែបីនាទីប៉ុណ្ណោះក្នុងការស៊ុតពីរគ្រាប់ចូលទីរបស់ U-22 ឡាវ កាលពីល្ងាចថ្ងៃទី 08 ឧសភា។ នេះក៏ជាល្បឿននៃការស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងរយៈពេលខ្លីបំផុតសម្រាប់វិញ្ញាសាកីឡាបាល់ទាត់បុរសនៅស៊ីហ្គេមលើកទី 32។
នៅក្នុងជ័យជម្នះលើកលើ U-22 ឡាវ ក្នុងលទ្ធផល 4-1 U-22 ថៃ បានបង្ហាញវិធីសាស្ត្រវាយសម្រុកដ៏លឿន ក្នុងនោះ U-22 ថៃ ចំណាយពេលតែប្រាំនាទីដំបូងនៃការប្រកួត ក៏រកបានពីរគ្រាប់។ អ្វីដែលអស្ចារ្យគឺថា ការស៊ុតបញ្ចូលទីបានពីរគ្រាប់នេះ កើតឡើងនៅក្នុងរយៈពេលតែបីនាទីប៉ុណ្ណោះ។
គិតមកដល់បច្ចុប្បន្ន U-22 ថៃ បានឈ្នះ 9 គ្រាប់ និងចាញ់ 2 គ្រាប់។ អ្នកជំនាញនិយាយថា U-22 ថៃ បច្ចុប្បន្នមានខ្សែប្រយុទ្ធខ្លាំងជាងគេនៅពូល B។ U-22 ថៃ នឹងក្លាយជាគូប្រជែងចុងក្រោយរបស់ U-22 វៀតណាម នៅពូល B ហើយអាចដណ្ដើមបានតំណែងជើងឯកពី U-22 វៀតណាម នៅស៊ីហ្គេមលើកនេះ។
ក្នុងការប៉ះគ្នានៅថ្ងៃទី 11 ឧសភាខាងមុខ ខ្សែប្រយុទ្ធ U-22 ថៃ នឹងត្រូវផ្ដាច់ខ្សែការពារដ៏រឹងមាំរបស់ U-22 វៀតណាមឱ្យបាន បើសិនចង់បានមេដាយមាសនៅស៊ីហ្គេមលើកទី 32។ U-22 វៀតណាម មកដល់ពេលនេះក៏ត្រូវប៉ើងសំណាញ់ទីពីរគ្រាប់ដូចទៅនឹង U-22 ថៃ។