(សហរដ្ឋអាម៉េរិក) – ម៉ាស៊ីនប្រតិកម្មនុយក្លេអែរ ឬរ៉េអាក់ទ័រនុយក្លេអែរ AP300 របស់ក្រុមហ៊ុន Westinghouse មានកម្លាំង 300 ម៉េហ្គាវ៉ាត់ គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់អគ្គិសនីដល់តម្រូវការរបស់មនុស្ស 300,000 គ្រួសារ។
ក្រុមហ៊ុន Westinghouse ថ្មីៗនេះ បានបង្ហាញ AP300 ដែលជាកំណែតូចរបស់ម៉ាស៊ីនប្រតិកម្មនុយក្លេអែរ AP1000 នៅក្នុងកិច្ចប្រឹងប្រែងដើម្បីពង្រីកសមត្ថភាពប្រើប្រាស់ថាមពលនុយក្លេអែរ ដោយសារតែតម្រូវការ ថាមពលស្អាតកើនឡើងខ្ពស់។ តាមផែនការ ម៉ាស៊ីនប្រតិកម្មនុយក្លេអែរ AP300 នឹងដំណើរការចាប់ពីឆ្នាំ 2027 និងផ្គត់ផ្គង់អគ្គិសនីក្នុងបរិមាណស្មើនឹង ¼ នៃថាមពលរបស់ម៉ាស៊ីន AP1000។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន Westinghouse ដែលបានប្រកាសកាលពីថ្ងៃទី 04 ឧសភា។
ម៉ាស៊ីនប្រតិកម្មនុយក្លេអែរ មិនបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយម៉ាស៊ីនកាន់តែតូច ការចំណាយក្នុងការអភិវឌ្ឍក៏កាន់តែទាប។ AP300 នឹងមានការចំណាយប្រហែលមួយពាន់លានដុល្លារអាម៉េរិក/គ្រឿង ខណៈដែល AP1000 ត្រូវចំណាយ 6.8 ពាន់លានដុល្លារ។ AP300 នឹងផលិតអគ្គិសនីបានប្រហែល 300 ម៉េហ្កាវ៉ាត់ ស្មើនឹង ¼ បើធៀបនឹង 1,200 ម៉េហ្កាវ៉ាត់របស់ AP1000។ អគ្គិសនី 300 ម៉េហ្កាវ៉ាត់អាចផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្សប្រហែល 300,000 គ្រួសារ។
ប្រព័ន្ធបញ្ចុះកម្ដៅរបស់ម៉ាស៊ីនប្រតិកម្មនុយក្លេអែររបស់ក្រុមហ៊ុន Westinghouse នឹងមិនបង្កឱ្យមានបញ្ហាឡើយ បើសិនត្រូវបានប្រើប្រាស់នៅ Fukushima ជាទីដែលរោងចក្រផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអែរ…
…Fukushima Daiichi ត្រូវបានបំផ្លាញ នាំឱ្យវិទ្យុសកម្មសាយភាយពេញមួយតំបន់ធំនៅប្រទេសជប៉ុន បន្ទាប់ពីមានគ្រោះរញ្ជួយដី និងរលកយក្សកើតឡើង កាលពីថ្ងៃទី 11 មីនា 2011។