ប្រតិភូកីឡាថៃស្នើអត្តពលិកចៀសឱ្យឆ្ងាយពីបនល្បែង (កាស៊ីណូ) នៅកម្ពុជា គ្រាដែលពួកគេមកចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី 32។
«ចេញទៅក្រៅលេងបាន ប៉ុន្តែកុំទៅបនល្បែ» ប្រធានក្រុម Thana Chaiprasit បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Thairath ដូច្នេះ។ «រឿងនេះនៅកម្ពុជាគឺស្របច្បាប់ ប៉ុន្តែមិនសមស្របសម្រាប់អត្តពលិកដែលកំពុងបំពេញកាតព្វកិច្ចជាតិ»។
មេដឹកនាំក្រុម និងគ្រូបង្វឹកនឹងតាមដានអត្តពលិក បង្ការកុំឱ្យពួកគេធ្វើទង្វើខុសច្បាប់ ឬខុសគោលការណ៍ដែលបានកំណត់។ សារព័ត៌មាន Thairath យល់ថា ការណែនាំរបស់លោក Chaiprasit នឹងមិនទទួលបានចំណាប់អារម្មណ៍ច្រើន ព្រោះថា អត្តពលិកចេះថែរក្សារូបភាពសម្រាប់កីឡារបស់ប្រទេសថៃ។
ប្រទេសហ្វ៊ីលីពីនក៏ចាត់ទុកកាស៊ីណូជាជំនួញស្របច្បាប់។ ប៉ុន្តែ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 30 ប្រតិភូកីឡារបស់បណ្ដាប្រទេសពុំបានជួបបញ្ហាអត្តពលិកចូលបនល្បែងឡើយ។
អត្តពលិកនៃប្រតិភូកីឡាថៃចំនួន 847 នាក់ មកកាន់កម្ពុជាប្រកួតក្នុង 36 លើ 37 វិញ្ញាសា។ បណ្ដាក្រុមកីឡាករដែលបានប្រកួតមុនគេនៅស៊ីហ្គេមលើកនេះ រួមមាន ក្រុមបាល់ទាត់ U-22, ក្រុមចត្រង្គ និងក្រុមកីឡាកីឡាគ្រីឃីត (Cricket) ដែលចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី 29 មេសា 2023។
គោលដៅរបស់ក្រុមប្រតិភូកីឡាថៃគឺមេដាយមាស 162 គ្រឿង។ នេះគឺជាចំនួនច្រើនបំផុតរាប់ចាប់តាំងពីស៊ីហ្គេមលើកទី 24 ដែលថៃទទួលធ្វើជាម្ចាស់ផ្ទះ។ នៅស៊ីហ្គេមលើកទី 31 ក្រុមថៃដណ្ដើមមេដាយមាសបាន 92 គ្រឿង តិចជាងឆ្ងាយធៀបនឹងក្រុមម្ចាស់ផ្ទះវៀតណាតដែលដណ្ដើមបាន 205 គ្រឿង។
នៅក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ថៃគឺជាក្រុមកីឡាតែមួយគត់ដែលមិនធ្លាប់ជាប់ចំណាត់ថ្នាក់ក្រោមលេខបី។