ក្រោយពីបានបញ្ចប់ការសិក្សារយៈពេលប្រាំឆ្នាំនៅប្រទេសវៀតណាម កីឡាការិនីកម្ពុជា ឈឿង លីណា ក៏បានត្រលប់មកស្រុកកំណើតដើម្បីចូលរួមប្រកួតដណ្ដើមមេដាយផ្នែកក្បាច់គុនតៃក្វាន់ដូនៅព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី 32។
ឈឿង លីណា អាយុ 28 ឆ្នាំ ធ្លាប់បានចូលរួមប្រកួតនៅស៊ីហ្គេមលើកទី 27 នៅមីយ៉ាន់ម៉ា កាលពីឆ្នាំ 2013 និងដណ្ដើមបានមេដាយសំរឹទ្ធមួយគ្រឿង។ ក្រោយពីបានចូលរួមប្រកួតនៅស៊ីហ្គេមលើកទី 29 ឈឿង លីណា
ក៏បានឈប់ប្រកួតដើម្បីផ្ដោតលើការសិក្សា។ ក្រៅពីស៊ីហ្គេម ស្រីស្អាត ឈឿង លីណា ក៏ធ្លាប់ចូលរួមការប្រកួតកម្រិតពិភពលោក នៅប្រទេសកូរ៉េផងដែរ។
នៅលើទំព័របណ្ដាញសង្គម កាលពីម្សិលមិញ ឈឿង លីណា បានសរសេរថា «ខ្ញុំត្រៀមខ្លួនរួចរាល់ហើយសំរាប់ការប្រកួតប្រជែង សង្ឃឹមថា ខ្ញុំនឹងធ្វើបានល្អសំរាប់ប្រទេសជាតិរបស់ខ្ញុំ»។
ឈឿង លីណា បានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រនៅប្រទេសវៀតណាម។ នាងបានរស់នៅ និងសិក្សានៅទីក្រុងព្រៃនគរ (ហូជីមិញ) រយៈពេលប្រាំឆ្នាំ។ នាងបានត្រលប់មកហ្វឹកហាត់នៅក្នុងក្រុមជម្រើសជាតិ និងចូលរួមប្រកួតនៅស៊ីហ្គេមលើកទី 32 ដែលនៅទីនេះ ឈឿង លីណា បានចាត់ទុកថា ជាការប្រកួតចុងក្រោយរបស់ខ្លួនសម្រាប់កម្ពុជា។