បាល់ទាត់ប្រទេសថៃកំពុងតែគ្រប់គ្រងតំណែងកំពូលនៅក្នុងបញ្ជីចំណាត់ស្ដីពីបណ្ដាប្រទេសដែលដណ្ដើមបានមេដាយមាសរបស់វិញ្ញាសាបាល់ទាត់បុរសច្រើនលើកជាងគេនៅស៊ីហ្គេម។
ឆ្លងកាត់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ចំនួន 31 លើក មានប្រាំប្រទេសដែលធ្លាប់ដណ្ដើមបានមេដាយមាសក្នុងវិញ្ញាសាបាល់ទាត់បុរស រួមមាន ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងវៀតណាម។
ក្រុមបាល់ទាត់ជម្រើសជាតិថៃ កំពុងនាំមុខគេក្នុងបញ្ជីចំណាត់ថ្នាក់ខាងលើ ដោយដណ្ដើមបានមេដាយមាសចំនួន 16 លើក។ ក្រុមជម្រើសជាតិនេះថែមទាំងដណ្ដើមបានមេដាយប្រាក់ចំនួនប្រាំលើក និងមេដាយសំរឹទ្ធចំនួនប្រាំលើកផងដែរ។
ជាប់ចំណាត់ថ្នាក់លេខពីរគឺ ប្រទេសម៉ាឡេស៊ី ដោយដណ្ដើមបានមេដាយមាស 6 លើក។ ក្រៅពីនេះ ពួកគេក៏ដណ្ដើមបានមេដាយប្រាក់ 6 លើក និងមេដាយសំរឹទ្ធ 7 លើក។
បាល់ទាត់មីយ៉ាន់ម៉ាធ្លាប់គ្រប់គ្រងតំបន់អាស៊ីអាគ្នេយ៍ ដោយដណ្ដើមបានមេដាយមាសប្រាំលើក ត្រូវជាប់ចំណាត់ថ្នាក់លេខបី។ មីយ៉ាន់ម៉ាក៏ដណ្ដើមបានមេដាយប្រាក់ចំនួនបួនលើក និងសំរឹទ្ធបួនលើកនៅស៊ីហ្គេម។
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី រកបានមេដាយមាសពីរលើក មេដាយប្រាក់ពីរលើក និងសំរឹទ្ធប្រាំលើក នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គម។
វៀតណាមដែលបច្ចុប្បន្នត្រូវបានចាត់ទុកថាជា «ខ្លាកំណាចបាល់ទាត់» មួយនៅអាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែ ពួកគេ ទើបតែដណ្ដើមបានមេដាយមាសចំនួនពីរលើកប៉ុណ្ណោះនៅស៊ីហ្គេម ដែលស្មើនឹងក្រុមឥណ្ឌូណេស៊ី។ វៀតណាមដណ្ដើមបានមេដាយមាសពីរលើកចុងក្រោយនេះ។ ប្រទេសនេះក៏ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ U-23 អាស៊ី 2023 និង AFF Cup ផងដែរ។