ក្រុមហ៊ុន FITLY APPAREL និងក្រុមហ៊ុន WH PACKAGING ទទួលបានការយល់ព្រមពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីវិនិយោគទៅលើគម្រោងចំនួនពីរដែលមានទុនសរុបចំនួនជាងដប់លានដុល្លារអាម៉េរិក។ នេះបើតាមទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះផ្សាយកាលពីថ្ងៃទី 24 មេសា។
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
ទីមួយ៖ ក្រុមហ៊ុន FITLY APPAREL CO., LTD មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទីបី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ 5.3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,891 កន្លែង។
ទីពីរ៖ ក្រុមហ៊ុន WH PACKAGING មានគម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ 6 ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ 5.1 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,076 កន្លែង។
ជាសរុប ក្រុមហ៊ុនទាំងពីរខាងលើមានទុនសរុបចំនួន 10.4 លានដុល្លារអាម៉េរិក និងបង្កើតការងារបានជិតពីរពាន់កន្លែង៕