ម៉ាស៊ីនជីករូងក្រោមដី (TNM) ដែលអាចផ្លាស់ប្ដូរទំហំមុខកាត់ចន្លោះពី 6.53 ទៅ 8 ម៉ែត្រ ត្រូវបានយកចេញពីរោងចក្រផលិត កាលពីថ្ងៃទី 20 មេសា នៅខេត្ត Hunan ប្រទេសចិន។
ម៉ាស៊ីនខ្នាតយក្សនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនផលិតឧបករណ៍សំណង់ផ្លូវដែកធុនធ្ងន់ចិន (CRCHI)។ ជាមួយនឹងមុខកាត់ដែលអាចជីករូងក្រោមដីប្រហែលពី 6.53 ដល់ 8 ម៉ែត្រ ម៉ាស៊ីននេះអាចឡើងទួល ចុះទួលរហូតដល់ 50 អង្សា។
ម៉ាស៊ីន TNM នឹងត្រូវបានប្រើប្រាស់ដើម្បីស្ថាបនាស្ថានីយវារីអគ្គិសនីមួយកន្លែងនៅក្នុងខេត្ត Hunan ភាគខាងត្បូងប្រទេសចិន។ TNM អាចជីករូងរាបស្មើ ឬរូងឡើងទួល ចុះទួល។ វាក៏អាចស្ថាបនាផ្លូវរូងកោងដែលមិនទាន់មាននៅលើពិភពលោកផងដែរ។ នេះបើយោងតាម Wu Min អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ TBM របស់ CRCHI។
ម៉ាស៊ីន TNM របស់ CRCHI ត្រូវបានយកចេញពីរោងចក្រផលិត កាលពីថ្ងៃទី 20 មេសា
«ក្រៅពីចំណុចពិសេសខាងលើ ម៉ាស៊ីន TNM ក៏អាចប្រែកាយពីមុខកាត់ប្រវែងតូចទៅជាមុខកាត់ធំផងដែរ» លោក Wu Min ឱ្យដឹងដូច្នេះ។