សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ថ្មីៗនេះបានចេញសេចក្ដីសម្រេចថ្មីបំផុតដើម្បីឱ្យបណ្ដាប្រទេសម្ចាស់ផ្ទះអនុវត្តចាប់ពីស៊ីហ្គេមលើកទី 33។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី 32 នឹងត្រូវបានប្រារព្ធពិធីសម្ពោធបើកការប្រកួតនៅថ្ងៃទី 05 ឧសភា 2023 នៅរាជធានីភ្នំពេញ។ មុននពេលប្រារព្ធព្រឹត្តិការណ៍ខាងលើ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ថ្មីៗនេះបានបង្កការភ្ញាក់ផ្អើលខ្លាំងនៅពេលចេញសេចក្ដីប្រកាសថ្មី។
សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានសម្រេចថា ចាប់ពីស៊ីហ្គេមលើកទី 33 ឆ្នាំ 2025 ព្រឹត្តិការណ៍កីឡាពហុវិញ្ញាសារបស់អាស៊ីអាគ្នេយ៍នឹងផ្ដោតទៅលើការរៀបចំបណ្ដាវិញ្ញាសាកីឡារបស់ក្រុមទីមួយ (អត្តពលកម្ម, ហែលទឹក) និងក្រុមទីពីរ (បណ្ដាវិញ្ញាសាកីឡាអូឡាំពិកដទៃទៀត) នៅព្រឹត្តិការណ៍កីឡាអូឡាំពិក និងកីឡាអាស៊ី។
សេចក្ដីសម្រេចខាងលើអនុញ្ញាតឱ្យប្រទេសម្ចាស់ផ្ទះស៊ីហ្គេម ជ្រើសរើសវិញ្ញាសាយ៉ាងច្រើនត្រឹមពីរនៅក្នុងក្រុមទីបី ដោយមានការប្រកួត 8 ប្រភេទ។ នេះគឺជាជំហានដ៏ធំមួយរបស់ស៊ីហ្គេម និងកីឡាអាស៊ីអាគ្នេយ៍។ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ក៏បានបញ្ចេញបញ្ជីឈ្មោះវិញ្ញាសាកីឡាដែលស្ថិតក្នុងក្រុមទីបី ដែលរួមមាន ក្បាច់គុនដំបង Arnis, អុក, កាយវប្បកម្ម (Bodybuilding), កីឡាហែលទឹក Finswimming, Kempo, Netball, Muay, របាំកីឡា, Pencak Silat, បោះប៊ូល, ប្រណាំងទូកប្រពៃណី, ទាត់សី, Vovinam, Water Skiing ។ល។
នេះគឺជាជំហានដំបូងនៅក្នុងដំណាក់កាលលើកកម្ពស់ឥទ្ធិពលកីឡាអាស៊ីអាគ្នេយ៍។ មុននោះ ម្ចាស់ផ្ទះកម្ពុជាបានលុបចោលវិញ្ញាសាកីឡាមួយចំនួននៅអូឡាំពិក មានដូចជា បាញ់ធ្នូ បាញ់កាំភ្លើង។ល។