យោងតាមស្ថិតិ 5/10 នៃក្រុមបាល់ទាត់ជម្រើសជាតិ U-22 (មិនគិត U-22 ថៃ) របស់តំបន់អាស៊ីអាគ្នេយ៍ សុទ្ធតែជ្រើសរើសប្រទេសថៃជាទីតាំងបោះជំរំហ្វឹកហាត់ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនៅស៊ីហ្គេមលើកទី 32។
វិញ្ញាសាបាល់ទាត់បុរសនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅកម្ពុជា នឹងចាប់ផ្ដើមនៅក្នុងរយៈពេលមួយសប្ដាហ៍ទៀត (29 មេសា 2023)។ បណ្ដាក្រុមបាល់ទាត់ដែលត្រូវចូលរួមប្រកួត សុទ្ធតែមានដំណើរហ្វឹកហាត់ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម។
គិតត្រឹមបច្ចុប្បន្ន មានក្រុមបាល់ទាត់ជម្រើសជាតិរហូតដល់ប្រាំនៅអាស៊ីអាគ្នេយ៍ បានជ្រើសរើសប្រទេសថៃជាទីតាំងហ្វឹកហាត់ រួមមាន ក្រុមម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា ឡាវ ហ្វ៊ីលីពីន និងទីម័រខាងកើត។ មូលហេតុចម្បងដែលត្រូវបានគេជឿថា បាននាំឱ្យក្រុមបាល់ទាត់ទាំងនេះសម្រេចចិត្តទៅហ្វឹកហាត់នៅប្រទេសថៃ គឺដោយសារទឹកដីនេះមានអាកាសធាតុប្រហាក់ប្រហែលនឹងប្រទេសកម្ពុជា។
នៅក្នុងដំណើរបោះជំរំហ្វឹកហាត់ បណ្ដាក្រុមបាល់ទាត់ក៏នឹងចូលរួមការប្រកួតមិត្តភាពជាមួយនឹងក្លឹបបាល់ទាត់មួយចំនួននៅប្រទេសថៃ។ បណ្ដាក្រុមបាល់ទាត់ក្រៅពីនេះ ដែលរួមមាន ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី គឺសុទ្ធតែធ្វើការហ្វឹកហាត់នៅក្នុងប្រទេសមុនពេលចេញដំណើរមកកម្ពុជា៕