BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន បានបង្ហើបឱ្យដឹងថា រថយន្តអគ្គិសនីថ្មីបំផុតរបស់ខ្លួននៅឯពិព័រណ៍រថយន្តសៀងហៃ មានឈ្មោះថា Seagull EV។
BYD Seagull ថ្មីគឺជារថយន្តប្រភេទ hatchback អគ្គិសនីធុនតូច មានតម្លៃ 11,113 ដុល្លារអាម៉េរិកនៅទីផ្សារប្រទេសចិន។ ក្រោយត្រូវបានដាក់លក់ BYD hatchback ថ្មីនេះនឹងជារថយន្តអគ្គិសនីតម្លៃទាបបំផុតមួយក្នុងទីផ្សារចិន។
BYD Seagull នឹងមានពីកំណែបើគិតអំពីចម្ងាយផ្លូវដែលវាអាចបរបាន រួមមានកំណែដែលបើកបរបានចម្ងាយ 305 គីឡូម៉ែត្រ និង 405 គីឡូម៉ែត្រ។ រថយន្តនេះក៏នឹងមានអមជាមួយនឹងប្រព័ន្ធបញ្ចូលថាមពលលឿន អនុញ្ញាតឱ្យថ្ម BYD Blade Lithium-iron-phosphate របស់វា ទាញយកថាមពលពី 30% ឡើងដល់ 80% ក្នុងរយៈពេល 30 នាទី។
អ្នកជំនាញមួយចំនួន ក្នុងនោះមាន Bil Russo អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Automobility បានអះអាងថា BYD Seagull EV អាចក្លាយជាម៉ូដែលរថយន្តមួយដែលទទួលបានការគាំទ្រច្រើននៅទូទាំងសកលលោក។