ឌូបៃ (Dubai) គឺជាទីក្រុង និងជារាជាណាចក្រមួយនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)។ នៅទីនេះ មនុស្សម្នារកប្រាក់បានច្រើន និងបានយ៉ាងលឿន ប៉ុន្តែក៏ចាយទៅវិញមិនស្រណោះដៃដែរ។
ឌូបៃរីកចម្រើនយ៉ាងឆាប់រហ័សក្រោយឆ្នាំ 1971។ មុននោះ រាជាណាចក្រនេះមិនមានអគារខ្ពស់សោះឡើយ ប៉ុន្តែសព្វថ្ងៃ ឌូបៃគឺជាទីក្រុងដ៏ទំនើប និងមានប្រជាជនជាង 3 លាននាក់មកពីជុំវិញពិភពលោក។ ជើងមេឃនៅឌូបៃបច្ចុប្បន្នលែងនៅជាសមុទ្រខ្សាច់ទៀតហើយ តែជាអគារកប់ពពករាប់មិនអស់ រួមនឹងស្ថាបត្យកម្មខ្នាតយក្សជាច្រើនដែលអាចមើលឃើញពីទីអវកាស។
ដោយសារតែសម្បូរទ្រព្យពេក ពលរដ្ឋនៅឌូបៃក៏ចាយលុយទៅលើអ្វីៗដែលពលរដ្ឋភាគច្រើននៅកម្ពុជានឹកស្មានមិនដល់។ អ្វីៗទាំងនោះមានជាអាទិ៍ «ការជិះឧទ្ធម្ភាគចក្រសាមញ្ញដូចជិះ Pass App», «អាចដកមាសពីទូ ATM», «ចិញ្ចឹមសត្វសាហាវជាសត្វសំណព្វ», «ឡាវស្រោបមាស និងដាំត្បូង», «សណ្ឋាគារវិញសុទ្ធតែប្រភេទប្រណិត» ឯ «ឧទ្យានក៏មាននៅក្នុងអគារ»។ល។