នៅក្នុងខាត់ណាសម្បូរទៅដោយវីតាមីន A ផូស្វ័រ កាល់ស្យូម និងវីតាមីន C ដែលបន្ថែមនូវប្រសិទ្ធភាពក្នុងការបំប៉នដល់ភ្នែក ឆ្នឹង និងទប់ទល់ជាមួយជំងឺមហារីក ព្រមទាំងបំបាត់អាការស្រែកទឹកបានទៀតផង។ សម្រាប់អ្នកដែលមិនសូវចូលចិត្តពិសាទឹកខាត់ណាដែលមានកាក ថ្ងៃនេះ ឡារ៉ែន បានពាំនាំនូវគន្លឹះក្នុងការធ្វើទឹកខាត់ណាដ៏មានឱជារសឆ្ងាញ់ពិសា និងមានគុណប្រយោជន៍មកចែកជូនប្រិយមិត្តទាំងអស់គ្នាដូចខាងក្រោមនេះ។
គ្រឿងផ្សំ
ដើមខាត់ណា ហាន់ជាចំណិតតូចៗ 1 ពែង
ទឹកឃ្មុំ 2 ស្លាបព្រាបាយ
ទឹកក្រូចឆ្មារ 1 ស្លាបព្រាបាយ
អំបិលម៉ដ្ឋ 1/4 ស្លាបព្រាកាហ្វេ
ទឹកបរិសុទ្ធ 1 ពែង
វិធីធ្វើ
1. លាងដើមខាត់ណាឱ្យស្អាត ហាន់ជាចំណិត
តូចៗ ហើយយកមកក្រឡុកជាមួយទឹកបរិសុទ្ធ ក្នុងម៉ាស៊ីនទឹកក្រឡុក ហើយសម្រិតកាកចេញយកតែទឹក។
2. យកទឹកខាត់ណា មកលាយជាមួយទឹកឃ្មុំ អំបិល ទឹកក្រូចឆ្មារ រួចទទួលទានជាមួយទឹកកកជាការស្រេច៕