VinFast ប្រកាសថា បាននាំចេញរថយន្តអគ្គិសនីម៉ូដែល VF 8 លើកទីពីរចំនួន 1,879 គ្រឿងទៅកាន់សហរដ្ឋអាម៉េរិក និងកាណាដា កាលពីយប់ម្សិលមិញ។
កប៉ាល់ Silver Queen ដែលដឹករថយន្តអគ្គិសនី VinFast VF 8 ចំនួន 1,879 គ្រឿង កាលពីយប់ថ្ងៃទី 16 មេសា បានចាកចេញពីកំពង់ផែ MPC Port ដើម្បីទៅកាន់អាម៉េរិកខាងជើង។ តាមគម្រោង ក្រោយការធ្វើដំណើរជាង 20 ថ្ងៃ កប៉ាល់នេះនឹងចូលចតនៅកំពង់ផែ Benicia (សហរដ្ឋអាម៉េរិក) ដើម្បីប្រគល់រថយន្ត 1,098 គ្រឿងសម្រាប់ទីផ្សារអាម៉េរិកនៅក្នុងខែឧសភា ហើយបន្តដឹក 781 គ្រឿងទៀតទៅកាន់កាណាដា ដែលគ្រោងនឹងប្រគល់ជូនអតិថិជននៅក្នុងខែមិថុនាឆ្នាំ 2023។
នេះគឺជាជើងទីពីរដែលរថយន្តអគ្គិសនី VinFast VF 8 របស់ក្រុមហ៊ុនវៀតណាមត្រូវបាននាំចេញទៅកាន់ទីផ្សារអាម៉េរិកខាងជើង។ ចំពោះទីផ្សារអឺរ៉ុប VinFast នឹងនាំចេញជើងដំបូងនៅពាក់កណ្ដាលខែកក្កដា 2023 ក្នុងបរិមាណប្រហែល 700 គ្រឿង។
បច្ចុប្បន្ន ក្រៅពីទីផ្សារវៀតណាម VinFast ក៏បានបើកហាង និងរោងបម្រើសេវាកម្មចំនួនជាង 30 នៅសហរដ្ឋអាម៉េរិក កាណាដា អាល្លឺម៉ង់ បារាំង ហូឡង់ ដើម្បីត្រៀមសម្រាប់ការលក់រថយន្តអគ្គិសនីឆ្លាតវៃដែលនាំចេញពីប្រទេសវៀតណាម។