តាមរយៈសារព័ត៌មាន TMZ បានចេញផ្សាយនៅថ្ងៃទី31 ខែតុលា ឆ្នាំ2017 នេះ បានឱ្យដឹងថា រវាងតារាទាំងពីរដួង គេសង្កេតឃើញដូចជាមិនសូវមានទំនាក់ទំនងផ្អែមល្ហែម បណ្ដើរគ្នាយ៉ាងត្រសងនៅតាមទីសាធារណៈដូចមុនទៀតឡើយ ហើយថែមទាំងមានដំណឹងលេចឮមកថា អ្នកទាំងបានចែកផ្លូវគ្នាទៅហើយទៀតផង គ្រាន់តែមិនទាន់ទម្លាយឱ្យដឹងជាផ្លូវការតែប៉ុណ្ណោះ។
ប្រភពស្និទ្ធជាមួយនឹងតារាចម្រៀងស្រី Selena Gomez និង Abel បានរៀបរាប់ប្រាប់សារព័ត៌មានខាងលើយ៉ាងដូច្នោះថា បន្ទាប់ពី Selena Gomez និង Weeknd បានបើកចំហអំពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈអស់រយៈពេល 10 ខែកន្លងមក ពួកយើងបានដឹងត្រឹមតែថា រឿងរ៉ាវរបស់ពួកគេបានបញ្ចប់ទៅហើយ ពោលគឺ គូស្នេហ៍មួយគូនេះមិនបានស្និទ្ធស្នាលនឹងគ្នាដូចមុនទៀតទេ ហើយពួកគេចាប់ផ្ដើមទាក់ទងគ្នាចាប់តែពីខែ មករា មកម្លេះ។
គួរបញ្ជាក់ផងដែរថា Abel ដែលជាសម្លាញ់ជិតដិតរបស់តារាចម្រៀងមុខស្អាត Selena Gomez បានបន្ថែមថា ខណៈដែល Selena Gomez កំពុងសម្រាកព្យាបាលវះកាត់ក្រលៀន គេសង្កេតឃើញមានតែលោក Weeknd ម្នាក់គត់ដែលតែងតែនៅជួយជាកម្លាំងចិត្ត និងគាំទ្ររូបនាង ក៏ប៉ុន្ដែនាពេលថ្មីៗនេះវិញ ក៏ស្រាប់តែផ្ទុះឡើងនូវព័ត៌មានថា នាងកំពុងតែទាក់ទងជាមួយអតីតមិត្តប្រុស JB ទៅវិញ ដែលជាមូលហេតុបណ្ដាលឱ្យ Weeknd ខកចិត្តចំពោះរូបនាងយ៉ាងខ្លាំង៕