តាមរយៈសារព័ត៌មាន dailymail បានចេញផ្សាយនៅថ្ងៃទី31 ខែតុលា ឆ្នាំ2017 បានឱ្យដឹងថា បន្ទាប់ពីតារាប្រុស Justin Bieber (JB) បានណាត់ជួបជាមួយតារាចម្រៀងស្រីវ័យក្មេង Selena Gomez តែពីរនាក់តទល់នៅក្នុងភោជនីយដ្ឋានមួយកន្លែងនៅក្បែរផ្ទះរបស់នាងនាទីក្រុង Los Angeles សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែមានព័ត៌មានផ្ទុះឡើងថា អ្នកទាំងពីរកំពុងព្យាយាមបង្កាត់ភ្លើងស្នេហ៍ឱ្យមានឆេះឡើងវិញ។
ក្រោយពីទទួលបានដំណឹងមួយនេះភ្លាម ខាងក្រុមគ្រួសាររបស់ Selena Gomez បានច្រានចោលរាល់ព័ត៌មានរបស់នាង និងបានអះអាងបញ្ជាក់ផងដែរថា ពួកគេបដិសេធមិនព្រមទទួលយក JB ចូលមកក្នុងក្រុមគ្រួសាររបស់ពួកគេឡើយ បើទោះបីជានាង Selena Gomez មិនអាចបំភ្លេច JB បាន ឬមានទំនាក់ទំនងស្នេហ៍ជាមួយគ្នាក្នុងអំឡុងពេលណាមួយ ឬយ៉ាងណាក៏ដោយ។ ប្រភពមួយពីសមាជិកគ្រួសារ Selena Gomez បានអះអាងប្រាប់បន្ថែមថា “Justin គឺជាមនុស្សអាក្រក់ និងមិនអាចទទួលយកបានឡើយ”។
គួរបញ្ជាក់ផងដែរថា ក្រុមគ្រួសាររបស់តារាចម្រៀងស្រីស្អាតវ័យក្មេងរូបនេះនៅតែអះអាង និងជឿជាក់ថា ករណីដែល Selena Gomez ទៅជួបជាមួយ JB គឺជាការជួបចរចារឿងការងារតែប៉ុណ្ណោះ នាងគ្មានអ្វីត្រូវបន្ដគិតជាមួយ Justin ទៀតទេ ព្រោះនាងមានមិត្តប្រុសរបស់នាងរួចហើយ៕