ក្រុមបាល់ទាត់ជម្រើសជាតិ U-22 មីយ៉ាន់ម៉ា ដណ្ដើមបានជ័យជម្នះលើ Bangkok FC (ថៃ) នៅក្នុងដំណើរហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី 32 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដើម្បីត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ថ្មីៗនេះ ក្រុម U-22 មីយ៉ាន់ម៉ា មានដំណើរហ្វឹកហាត់នៅប្រទេសថៃ។ ក្នុងដំណើរនេះ ក្រុមរបស់មីយ៉ាន់ម៉ាក៏បានទាត់មិត្តភាពជាមួយនឹងក្រុមថៃ គឺ Bangkok FC។ នៅទីនេះ មីយ៉ាន់ម៉ាបានឈ្នះ 1-0 លើគូប្រកួត។ ជ័យជម្នះមួយគ្រាប់របស់មីយ៉ាន់ម៉ាត្រូវបានបង្កើតឡើងក្នុងនាទីទី 40 ។
ក្រៅពីការប្រកួតខាងលើ U-22 របស់មីយ៉ាន់ម៉ានឹងមានការប្រកួតមួយចំនួនទៀត មុនពេលឈានចូលដល់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា។
ក្រុមបាល់ទាត់បុរសជម្រើសជាតិអាយុក្រោម 22 ឆ្នាំរបស់មីយ៉ាន់ម៉ា ស្ថិតក្នុងពូល A ជាមួយនឹងម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី ហ្វ៊ីលីពីន និងទីម័រខាងកើត នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះ។ នេះគឺជាពូលដែលត្រូវបានគេជឿថា «ស្រណុកជាង» បើធៀតនឹងពូល B ដែលសម្បូរក្រុមជើងខ្លាំង រួមមាន ថៃ វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី និងឡាវ។
នៅស៊ីហ្គេមលើកទី 32 នេះ គូប្រជែងធំបំផុតដែលមីយ៉ាន់ម៉ាត្រូវប្រឈមមុខ នោះគឺ U-22 របស់កម្ពុជា និង U-22 របស់ឥណ្ឌូណេស៊ី។