ការប្រព្រឹត្តខុសគ្នារវាងអ្នកគាំទ្ររបស់ក្លឹប Barcelona និង Paris Saint-Germain (PSG) ចំពោះ Lionel Messi បង្ហាញច្បាស់អំពីមូលហេតុដែលថា Camp Nou ទើបជាផ្ទះពិតប្រាកដរបស់ El Pulga។
នៅក្នុងស្ថានភាពដែលកិច្ចព្រមព្រៀងរវាង Messi និង PGS នឹងត្រូវអស់សុពលភាពនៅត្រឹមខែមិថុនា 2023 ខាងមុខ Barcelona ត្រូវបានគេមើលឃើញថា កំពុងប្រឹងប្រែងដើម្បីនាំយកកំពូលតារាបាល់ទាត់ជនជាតិអាហ្សង់ទីន ត្រលប់ទៅកាន់កីឡដ្ឋាន Camp Nou របស់អេស្ប៉ាញ។
អ្នកគាំទ្រក្លឹបបាល់ទាត់នៅអេស្ប៉ាញមានការសប្បាយរីករាយជាខ្លាំងចំពោះព័ត៌មានខាងលើ ហើយពួកគេក៏តែងតែបង្ហាញសកម្មភាពបញ្ជាក់ពីសមានចិត្តចំពោះ Messi និងចង់ឃើញ El Pulga ប្រកួតក្នុងពណ៌អាវរបស់ Barcelona ជាថ្មី។
បច្ចុប្បន្ន Messi កំពុងប្រឈមនឹងបញ្ហាលំបាកជាច្រើននៅ PSG ។ បន្ទាប់ពីក្រុមបាល់ទាត់របស់ក្លឹបនេះត្រូវបានជម្រុះពីវគ្គ 1/8 នៅ Champions League អ្នកគាំទ្រមួយចំនួនរបស់ PSG បានទម្លាក់កំហុស និងការទទួលខុសត្រូវទាំងឡាយទៅលើ Messi។ ពួកគេថែមទាំងនាំគ្នាស្រែកចំអកឱ្យ El Pulga ជាច្រើនលើកនៅពេលខ្សែប្រយុទ្ធកើតឆ្នាំ 1987 រូបនេះចូលប្រកួតម្ដងៗ។
គេអាចមើលឃើញថា ខុសពីអ្នកគាំទ្ររបស់ PGS អ្នកគាំទ្ររបស់ Barcelona បើទោះជា Messi ជោគជ័យ ឬបរាជ័យ ក៏ពួកគេនៅតែលើកទឹកចិត្តដល់កំពូលតារាបាល់ទាត់ជនជាតិអាហ្សង់ទីនរូបនេះដដែល ព្រោះពួកគេធ្លាប់បាននៅជាមួយគ្នាអស់កាលជាយូរ។