DribbleBot ដែលត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) អាចលេងបាល់ទាត់នៅលើដីដែលមានសណ្ឋានច្រើនប្រភេទ។
ត្រូវបានអភវិឌ្ឍដោយបន្ទប់ពិសោធន៍ Improbable AI Lab របស់ MIT រ៉ូបូត DribbleBot គឺជាសុនកយន្តជើងបួនអាចបណ្ដើរបាល់ឆ្លងកាត់សណ្ឋានដីច្រើនប្រភេទ មានដូចជា ខ្សាច់ ក្រួស ល្បាប់ និងព្រឹល។ បើសិនដួល រ៉ូបូតនេះអាចក្រឡាប់ខ្លួនក្រោកឈរ និងបន្តបណ្ដើរបាល់។
«បើទោះសមត្ថភាពរបស់ DribbleBot មិនបានដូច Lionel Messi ប៉ុន្តែវានៅតែអាចបណ្ដើរបាល់បានល្អនៅលើដីច្រើនសណ្ឋានដែលមិនរាបស្មើ» សាស្ត្រាចារ្យ Pulkit Agrawal ប្រធានបន្ទប់ពិសោធន៍ Improbable AI Lab បានប្រាប់ Business Insider ដូច្នេះ។
រ៉ូបូតនេះប្រើប្រាស់កញ្ចុំកាមេរ៉ា និងប្រព័ន្ធអង្គញាណនៅខាងមុខ រួមនឹងកាមេរ៉ានៅលើក្បាលដើម្បីមើលទីតាំងបាល់ ខណៈដែលជើងត្រូវប្រើដើម្បីគ្រប់គ្រងបាល់។ DribbleBot អាចលេងបាល់បានតាមរយៈការសរសេរកម្មវិធីលើកុំព្យូទ័រជាមុន ឬត្រូវបានបញ្ជាដោយដៃ។
DribbleBot របស់វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) អាចលេងបាល់ទាត់នៅលើដីដែលមានសណ្ឋានច្រើនប្រភេទ
យោងតាម Agrawal គោលដៅនៃការផលិតសុនករ៉ូបូតនេះគឺដើម្បីជួយមនុស្សក្នុងការស្វែងរកជនរងគ្រោះនៅលើភូមិសាស្ត្រលំបាកក្នុងការធ្វើដំណើរ។
MIT និងក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនដូចជា Boston Dynamics, Ghost Robotics ឬ Anybotics ជាដើម បាន និងកំពុងផលិតបណ្ដារ៉ូបូតជើងបួនដើម្បីបម្រើដល់គោលដៅខុសៗគ្នា។ ក្នុងនោះ រ៉ូបូតដែលល្បីឈ្មោះជាងគេគឺរ៉ូបូតរបស់ Boston Dynamics ដែលមាន Spot អាចរត់ លោត ឡើងទួល ឆ្លងកាត់ឧបសគ្គ ចាប់កាន់វត្ថុនានា និងអាចបំពេញការងារប្រចាំថ្ងៃ ចាប់ពីការបើកទ្វារជាដើម។ វាក៏ត្រូវបានប្រើប្រាស់ក្នុងបេសកកម្មល្បាត ជញ្ជូនទំនិញ និងកម្សាន្តផងដែរ៕