ប្រទេសចិនធ្វើតេស្តដោយជោគជ័យនូវប្រព័ន្ធលើកដែលប្រើអគ្គិសនីចរន្តធំសីតុណ្ហភាពខ្ពស់សម្រាប់រថភ្លើងបណ្ដែតខ្លួន កាលពីថ្ងៃទី 31 មីនា 2023 នៅទីក្រុង Changchun ខេត្ត Jilin។
ប្រព័ន្ធលើកប្រើអគ្គិសនីចរន្តធំសីតុណ្ហភាពខ្ពស់ (high-temperature superconducting electric levitation system) ដំបូងគេបង្អស់ ត្រូវបានធ្វើតេស្តជោគជ័យកាលពីថ្ងៃទី 31 មីនា 2023 នៅពេលរថភ្លើងរត់សាកល្បងលើកំណាត់ផ្លូវប្រវែង 68 ម៉ែត្រ ដែលនេះគឺជាជំហានមួយដ៏ធំរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍប្រព័ន្ធបណ្ដែតរថភ្លើងលើអាកាស។
នៅពេលរត់ឆ្លងកាត់ចំណុចបង្កើនល្បឿនប្រវែង 68 ម៉ែត្រ រថភ្លើងនេះមានល្បឿន 50 គីឡូម៉ែត្រ/ម៉ោង និងជោគជ័យឆ្ពោះទៅកាន់ដំណាក់កាលលើកបណ្ដែតដោយប្រើចរន្តអគ្គិសនី។
Yu Qingsong ប្រធានវិទ្យាស្ថានស្រាវជ្រាវរថភ្លើងបណ្ដែតខ្លួន (Maglev) នៃក្រុមហ៊ុនផលិតទូរថភ្លើង Changchun នៅប្រទេសចិន ថ្លែងថា «នេះបញ្ជាក់ថា យើងសម្រេចបានជំហានធំមួយក្នុងដំណាក់កាលដំបូងរបស់កម្មវិធី រួមទាំងការសម្រេចបានជំហាននៅក្នុងការស្រាវជ្រាវបច្ចេកវិទ្យា»។
ល្បឿនដំណើរការរបស់រថភ្លើងបណ្ដែតខ្លួន (maglev) អាចឡើងដល់ 600 គីឡូម៉ែត្រ/ម៉ោង
ការសាកល្បងថ្មីនេះជួយបញ្ជាក់ឱ្យបានពេញលេញនូវបច្ចេកវិទ្យាស្នូល ដែលរួមមាន មេដែកមានចរន្តចម្លងខ្ពស់ និងកម្លាំងអូសសមកាលកម្មលើផ្លូវត្រង់ ការផ្ដល់ថាមពលប្រតិកម្ម និងធ្វើឱ្យចុះត្រជាក់ក្នុងសីតុណ្ហភាពទាប បង្កើតបានជាមូលដ្ឋានដ៏រឹងមាំដើម្បីជំរុញប្រព័ន្ធដឹកជញ្ជូនដោយកម្លាំងបណ្ដែតដែលប្រើអគ្គិសនីចរន្តធំ។
ល្បឿនដំណើរការរបស់រថភ្លើងបណ្ដែតខ្លួន (maglev) អាចឡើងដល់ 600 គីឡូម៉ែត្រ/ម៉ោង។ រថភ្លើងប្រភេទនេះមានសុវត្ថិភាព ឆ្លាតវៃ ផាសុកភាព និងអាចសម្របខ្លួនបានល្អទៅនឹងបរិស្ថាន។ នេះបើតាម លោក Yu Qingsong។