Toyota Motor Corp កាលពីថ្ងៃទី 31 មីនា បានបង្ហាញរថយន្តអគ្គិសនី Lexus RZ EV នៅទីផ្សារជប៉ុន ជាផ្នែកមួយក្នុងការប្រឹងប្រែងផលិតរាល់ម៉ូដែលរថយន្តអគ្គិសនីលំដាប់ប្រណិតដែលបានកំណត់គោលដៅត្រឹមឆ្នាំ 2035។
ក្រុមហ៊ុន Toyota ឱ្យដឹងថា ម៉ូដែល SUV អគ្គិសនីនេះមានតម្លៃចាប់ពី 66,000 ដល់ 70,700 ដុល្លារអាម៉េរិក ហើយគ្រោងនឹងដាក់លក់ក្នុងប្រទេសប្រហែល 50 ជាមួយនឹងគោលដៅលក់ឱ្យបានប្រហែល 2,700 គ្រឿងជារៀងរាល់ខែ។
RZ គឺជាម៉ូដែលរថយន្តដំបូងគេរបស់ Lexus ដែលមានតែកំណែអគ្គិសនី។ Toyota បានបញ្ចេញ UX300e ដែលជាកំណែអគ្គិសនីរបស់ម៉ូដែល Lexus មួយដែលដំណើរការដោយម៉ាស៊ីនសាំង កាលពីឆ្នាំ 2020។
Lexus RZ EV មានថ្មដែលអាចផ្ទុកអគ្គិសនីបាន 71.4 គីឡូវ៉ាត់ម៉ោង ជួយឱ្យរថយន្តអាចបរបានប្រហែល 490 គីឡូម៉ែត្របន្ទាប់ពីបញ្ចូលថាមពលមួយពេញ។
Toyota មានគម្រោងដំឡើងស្ថានីយបញ្ចូលថាមពលចំនួន 100 កន្លែង សម្រាប់រថយន្តអគ្គិសនីនៅប្រទេសជប៉ុន ទន្ទឹមនឹងការផ្ដល់សេវាកម្មថ្មីសម្រាប់ម្ចាស់រថយន្តអគ្គិសនីដើម្បីកក់កន្លែងសាក់ថ្មរថយន្តរបស់ពួកគេតាមរយៈកម្មវិធីទូរស័ព្ទឆ្លាតវៃ៕