នៅពេលថ្មីៗនេះ គ្រាន់តែចាប់ផ្ដើមបទចម្រៀងថ្មី Taylor Swift បានធ្វើឱ្យមជ្ឈដ្ឋានមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈស្ទីលអាក្រាតកាយនៅក្នុងបទ “Ready For It?” ដែលត្រូវបានអ្នកគាំទ្ររិះគន់នាងនៅក្នុង Youtubeថា ពួកគេខកចិត្តដោយសារតែគំនិតនៃការបង្កើតថ្មីមួយនេះវាខ្លាំងពេក ហើយភាពច្របូកច្របល់ និងបង្ហាញភាពពិសពុលកាន់តែខ្លាំងឡើងទៀតផង។
ជាក់ស្ដែងនៅក្នុងបទចម្រៀងមួយបទនេះនាង Taylor Swift បានលេងស្ទីលអាក្រាតកាយ អណ្ដែតនៅលើលម្ហ ទាំងរាងកាយនាងត្រូវបានគ្រប់គ្រងដោយថាមពលវិទ្យាសាស្ត្រ ត្រឹមវិនាទីខ្លីៗតែប៉ុណ្ណោះ ក៏ប៉ុន្ដែរូបអាក្រាតបែបនេះ បែរមានរហូតដល់ទៅច្រើនប្លង់ទៅវិញ។ យ៉ាងណាមិញ គួរកត់សម្គាល់ដែលថា បទចម្រៀងនេះ គឺមិនមានប្លង់ថ្មី និងគំនិតថ្មីឡើយ ។ តារាស្រីរូបនេះក៏ត្រូវបានអ្នកគាំទ្ររិះគន់បន្ថែមថា ប្រើប្រាស់ប្លង់ដដែលៗ គឺ ប្លង់ដេកដួល ដែលមានសឹងតែគ្រប់បទ ប្រហែលនាងចង់បង្ហាញពីអត្តសញ្ញាណរបស់នាងក៏មិនដឹង?។
គួរបញ្ជាក់ផងដែរថា បទ “Ready For It?” ត្រូវបានបង្ហោះនៅលើ Youtube នៅថ្ងៃទី26 ខែតុលា ឆ្នាំ2017 ថ្មីៗនេះ រហូតមកទល់ពេលនេះ ម៉ោងនេះ មានអ្នកចូលទស្សនាកើនឡើងដល់ 16,485,053 ហើយ តែជាអកុសលមានអ្នកបោះឆ្នោតមិនចូលចិត្តរហូតដល់ទៅ 74 ពាន់នាក់ឯណោះ៕