គ្រូបង្វឹក Lionel Scaloni បានបង្ហើបព័ត៌មានខ្លះៗស្ដីពីអនាគតរបស់ Lionel Messi នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមិត្តភាពអន្តរជាតិរវាងប៉ាណាម៉ា និង គូរ៉ាកាវ (Curacao)។
ថ្មីៗនេះ គ្រូបង្វឹក Lionel Scaloni បន្តរម្លឹកដល់អនាគតរបស់ Messi នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីដណ្ដើមបានជើងឯក World Cup 2022 នៅកាតា។ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរវាង ប៉ាណាម៉ា និងគូរ៉ាកាវ គ្រូបង្វឹកវ័យ 44 ឆ្នាំបានឱ្យដឹងថា «Messi ប្រាកដជាតែងតែនៅទីនេះ និងរហូតដល់គាត់ចង់ចាកចេញដោយខ្លួនឯង។ ប្រាកដណាស់ Messi នឹងបន្តនៅជាមួយពួកយើង»។
«គាត់មានក្ដីសុខពេលបាននៅលើវាលស្មៅ និងក្នុងពណ៌អាវរបស់ប្រទេសជាតិ។ ប្រការនោះនឹងល្អបំផុតសម្រាប់ពួកយើង ហើយបើផ្ទុយពីនេះ ខ្ញុំនឹងព្យាយាមបញ្ចុះបញ្ចូលគាត់»។
Messi និងក្រុមជម្រើសជាតិអាហ្សង់ទីន បានជួបជុំគ្នាជាផ្លូវការនៅដើមសប្ដាហ៍នេះដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិពីរប្រកួត។
Messi ទទួលបានការអបអរស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រនៅពេលគាត់ត្រលប់ទៅដល់ប្រទេសអាហ្សង់ទីន
ក្រុមអាហ្សង់ទីននឹងប៉ះក្រុមប៉ាណាម៉ានៅម៉ោង 07 ព្រឹក ថ្ងៃទី 24 មីនា (ម៉ោងនៅកម្ពុជា)។ បួនថ្ងៃក្រោយមក ពួកគេនឹងប្រកួតជាមួយគូរ៉ាកាវនៅកីឡដ្ឋាន Madre de Ciudades របស់អាហ្សង់ទីន៕