គ្រូបង្វឹក Didier Deschamps ជ្រើសរើសកីឡាករខ្សែប្រយុទ្ធ Kylian Abappe ធ្វើជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិបារាំង ជំនួសអ្នកចាំទី Hugo Lloris។
កីឡាករក្រុមបាល់ទាត់ជម្រើសជាតិបារាំងជួបជុំគ្នានៅ Clairefontaine ចាប់ពីថ្ងៃទី 20 មីនា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គជម្រុះ Euro 2024 ដែលនឹងត្រូវប៉ះហូឡង់ និងអៀរឡង់។ គ្រូបង្វឹក Deschamps នឹងពិភាក្សាជាមួយ Mbappe ស្ដីពីការជ្រើសរើសកីឡាករនេះឱ្យធ្វើជាប្រធានក្រុម។ យោងតាមទំព័រ L’Equipe ការសម្រេចចុងក្រោយអាចត្រូវបានប្រកាសនៅក្នុងថ្ងៃព្រហស្បតិ៍ ទី 23 មីនាខាងមុខ។
ក្រោយ World Cup 2022 អ្នកចាំទី Hugo Lloris បានចាកចេញពីក្រុមជម្រើសជាតិបារាំង ធ្វើឱ្យតំណែងប្រធានក្រុមត្រូវនៅទំនេរ។ កីឡាករខ្សែបម្រើ Raphael Varane ដែលធ្លាប់ធ្វើជាប្រធានក្រុមបាន 20 ប្រកួតក៏បានសុំឈប់ពីក្រុមជម្រើសជាតិកាលពីខែកុម្ភៈ 2023 ដើម្បីផ្ដោតលើអាជីពនៅថ្នាក់ក្លឹប។ ក្នុងការជួបជុំលើកនេះ មានតែ Oliver Giroud និង Antoine Griezmann ប៉ុណ្ណោះដែលបានទាត់ឱ្យក្រុមជម្រើសជាតិមុន Mbappe។
Mbappe កើតនៅប៉ារីស តែទទួលបានការបណ្ដុះបណ្ដាលផ្នែកបាល់ទាត់ពីក្លឹបរបស់ប្រទេសម៉ូណាកូ និងលេចធ្លោនៅទីនេះ។ ចាប់តាំងពីរដូវកាល 2017-2018 Mbappe ទាត់ឱ្យក្លឹប PSG និងរកបាន 202 គ្រាប់ ក្នុង 250 ប្រកួត ហើយបច្ចុប្បន្នគឺជាអនុប្រធានក្រុម។ Mbappe កំពុងគ្រប់គ្រងកំណត់ត្រារកបានគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៃវគ្គផ្ដាច់ព្រ័ត្រនៅ World Cup (បូនគ្រាប់) និងច្រើនគ្រាប់បំផុតនៅវគ្គជម្រុះផ្ទាល់ (8 គ្រាប់)។
គ្រូបង្វឹក Deschamps ក៏បានកំណត់យកអ្នកចាំទី Mike Maignan ឱ្យមកជំនួស Lloris។ Maignan លេងឱ្យ ក្រុមជម្រើសជាតិបារាំងទើបតែបានប្រាំប្រកួតប៉ុណ្ណោះ ប៉ុន្តែអ្នកចាំទីពីររូបទៀតគឺ Alphonse Areola និង Brice Samba ក៏មានបទពិសោធន៍តិចជាង។
បារាំងស្ថិតនៅក្នុងពូល B ក្នុងវគ្គជម្រុះ Euro 2024 ជាមួយនឹងហូឡង់ អៀរឡង់ ក្រិក និងហ្ស៊ីប្រាល់តា។ គូប្រកួតដំបូងរបស់បារាំងគឺហូឡង់ ដែលទាត់នៅឯកីឡដ្ឋាន Stade de France កាលពីព្រលប់ថ្ងៃទី 24 មីនា បីថ្ងៃមុនពេលធ្វើជាភ្ញៀវនៅអៀរឡង់៕